ភាពប្រញាប់យក កូន របស់ សួស វីហ្សា ត្រូវគេវិភាគដល់ប្រជាប្រិយភាពសិល្បៈ

0

តារាចម្រៀង សំឡេង បានគ្រប់ ទម្រង់ សួស វីហ្សា បានចូលរោងការ ដោយមិនតម្អក់ ទុកអោយជូរផ្អូម ឡើយ ជាមួយ លោកថម មី ។ រហូតមកទល់ ពេលនេះ វីហ្សា នៅតែចាំថ្ងៃ ឆ្លងទន្លេ ដោយទាំង២ នាក់ប្តី ប្រពន្ឋ រៀបចំ សម្រិតកាយា រួចរាល់ សម្រាប់ ក្លាយជា មាតាបិតា ក្មេងម្នាក់ អោយ មានអនាគត ខណៈដែលការប្រញាប់រៀបការទាំងវ័យក្មេង និង ប្រញាប់យកកូនដោយមិនបង្អង់នេះ កំពុងត្រូវបានគេយកមកវិភាគថា តើនឹងធ្វើអោយការគាំទ្ររបស់នាងថយចុះ នៅខ្លាំងដដែល ឬ អាចទទួលបានការចាប់អារម្មណ៍ជាងមុន ក្រោយបញ្ចប់កូវីត19។

មកទល់ ពេលនេះ យើង សង្កេតឃើញថា នៅក្នុង រង្វង់សិល្បៈ តារាជាច្រើន រមែងបើកចំហរ រឿងស្នេហា មិនបិទបាំង ឱបលាក់ ដូច៤ឬ១០ឆ្នាំមុន។ ស្នេហាបើក ចំហរ លែងជា អន្ទាក់ ធ្វើអោយ បាក់ប្រជាប្រិយភាព ដូចពីមុនហើយ។ ម្ល៉ោះហើយ តារា ល្បីៗ ច្រើនដួង សម្រេចសម្ញែង ស្នេហា ប្តី ប្រពន្ឋ អូនបង ពេញផឹង។ រហូត ដល់ខ្លះ កំពុង មានគក៌ថតបង្ហាញ ឈុតពពោះ ទាំងបុរាណ និងសម័យ និងបែរជា ត្រូវបាន ការសរសើរពី អ្នកគាំទ្រទៅវិញ។

ចំពោះ សួស វីហ្សា នឹង តារាសម្តែងថម មី វិញ ក្រោយ វីហ្សា ពពោះ ឃើញថា នាងបែរជា ទទួលបាន សាគាំទ្រ មិនចាញ់ រៀមច្បង ឱក សុគន្ឋកញ្ញា អំឡុង ពពោះដែរ។ ហ្វេនៗ សុទ្ឋ តែចង់ឃើញ មុខមាត់កូន តូចរបស់នាង ទម្រង់មុខ កាត់ទៅខាងណាជាងគេ។ អុីចឹងហើយ ទើបគ្រាន់តែ ដឹងថា មានអ្នកគាំទ្រ ពេញចិត្ត ទាំង វីហ្សា និងថម មី ខិតខំ មើលថែ ខ្លួន កូនដំបូង អោយបាន មាំមួន ហើយ ក៏ត្រៀម វាយលុក សិល្បៈឡើងវិញ។ ជាមួយនឹងការចាប់អារម្មណ៍ដ៏ច្រើនរបស់ហ្វេនៗនេះហើយ ដែលធ្វើអោយនាងនៅតែត្រូវគេមើលឃើញថា មិនប៉ះពាល់នឹងប្រជាប្រិយភាពសិល្បៈ ក្រោយពេលសម្រាលកូននោះឡើយ បើទោះជាការវិភាគនេះស្ថិតក្នុងការតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here