ក្រោយតស៊ូរអស់រយៈពេលជាច្រើនឆ្នាំ អ្នកឯកទេសផាត់មុខ ពិទូ បើកហាងសាឡនថ្មីមួយ

0

វ័យទើបតែ ២៥ ឆ្នាំតែអ្នកឯកទេសផាត់មុខដ៏ល្បីមានឈ្មោះថា ពិទូ មានភាពជោគជ័យខ្លាំងលើអាជីពផាត់មុខជូនដល់តារាល្បីៗ ។ ហើយថ្មីៗនេះលោកក៏បានបើកសម្ភោធជាផ្លូវការនូវហាង សាឡនមួយដឬលជាញើសឈាមបានមកពីការខិតខំប្រឹងប្រែងរបស់លោកផ្ទាល់ ។

ហាងសាឡនមានឈ្មោះថា ( Pitu The Magic ) ត្រូវបានលោកពិទូដែលជាម្ចាស់ហាង អញ្ជើញព្រះសង្ឃសូត្រមន្តដើម្បីបើកសម្ភោធជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៨ ខែ ឧសភា នេះ។ ក្នុងនោះផងដែរហាងរបស់លោកក៏មានបើកទទួលបង្រៀនសិស្ស និងទទួលសេវាកម្មផ្នែកសម្ផស្សក៏ដូចជាផាត់មុខធ្វើាក់ និងសម្អាងលើរាង្គកាយចាប់ពីក្បាលដល់ចុងជើងផងដែរ ។

បើនិយាយពីជោគជ័យដែលលោកបានលើកយកមកបង្ហាញនេះគឺកើតចេញជីវិតតស៊ូរគួរឱ្យសរសើរទម្រាំបានបើកហាងសាឡនមួយនេះ លោកបានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងឆាកជីវិត ។ លោកបញ្ជាក់ថា លោកត្រូវបានឪពុកម្ដាយស្លាប់ចោលអស់ ក្លាយជាក្មេងកំព្រាតាំងពីអាយុ ១០ឆ្នាំ ហើយបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ។ ដោយសារជីវភាពខ្វះខាតលោកក៏បញ្ឈប់ការសិក្សា រួចក៏ទៅធ្វើជាកម្មករសំណង់ទាំងវ័យក្មេង ក្រោយមកលោកក៏ដើរស៊ីឈ្នួលតាមផ្ទះគេ រត់តុដើម្បីបានកម្រៃ ហើយត្រូវបានគេមើលងាយ និងមិនរាប់រកទៀតផង។ គាប់ជួនលោកមានចិត្តស្រឡាញ់អាជីពជាអ្នកផាត់មុខផងនោះ លោកក៏សន្សំលុយពីការធ្វើជាអ្នករត់តុ និង ខ្ចីបុលគេខ្លះដើម្បីចូលរៀនផ្នែកសម្អាងទទួលបានសញ្ញាប័ត្រ និងប័ណ្ណសរសើរ ពីហាងធំៗមួយចំនួន ។

មិនតែប៉ុណ្ណោះលោកក៏ត្រូវបានម្ចាស់សម្អាងការធំៗមួយចំនួនផ្ដល់ឱកាសឱ្យលោកផាត់មុខ ដល់តារាល្បីៗមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាដូចជា ពិធីការិនីអ្នកនាង ខៀវ សានសាណា, កញ្ញា ម៉ាក់ សែនសូនីតា, តារាចម្រៀង សុខ ពិសី, កញ្ញា ស៊ិន យូប៊ីន, ពិធីការរិនី ហ៊ិន ច័ន្នីរ័ត្ន និងតារាល្បីៗជាច្រើនរូបទៀត ហើយស្នាដៃរបស់លោកទៀតសោតតែងទទួលបានការពេញចិត្ត និងពាក្យកោតសរសើរពុំដាច់ពីមាត់ផងដែរ ។

យ៉ាងណាមិញសព្វថ្ងៃនេះផងដែរលោកក៏បានទិញផ្ទះមួយល្វែងនៅក្នុងបុរីពិភពថ្មី និង មានដីបួនឡូបន្ថែមទៀតនៅឯខេត្តសៀមរាប ។ ទាំងនេះគឺជាសម្មិទ្ធផលដ៏គួរឱ្យកោតសរសើរ ខណៈលោកគឺជាយុវវ័យមួយរូបដែលបានឆ្លងកាត់នូវរឿងរ៉ាវកំាត់ជាច្រើន តែលោកមិនបោះបង់ក្ដីស្រម៉ៃ ហើយមិនបណ្ថោយខ្លួនឯងឱ្យធ្លាក់ខ្លួនជាក្មេងមិនល្អនោះឡើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here