សុគន្ឋ នីសា មិនហ៊ានយកកូន ព្រោះប្រជាប្រិយភាព ឬការងារ?

0

តារាចម្រៀង សំឡេងស្រាលផ្អែម សុគន្ឋ នីសា នៅ មិនទាន់អាចធ្វើអោយ ហ្វេនៗ បានដឹងនៅឡើយទេ អំពីដំណឹងយកកូន។ នាងបែរជាដើរ ថយក្រោយវិញ ព្រោះតារារួមទ្រនំរបស់ អ្នកនាង ខ្លះមានកូន ខ្លះកំពុង ត្រៀមសម្រាល ។ ម្នាក់ៗការ ក្រោយនីសា ទេ តែរហ័សយកកូន ខុសតែនីសា ផ្អិបបានយូរទុកតួលេខ អាយុកាន់តែយូរ។

សុគន្ឋ នីសា មានអាយុមិនតិចនោះទេ ហើយបើនិយាយពី ជីវិតគូ ក៏ចាស់ទុំមានគ្រួសារផងដែរ។ នាងមិននៅក្មេងដូចពីមុនឡើយ ហើយអ្នកគាំទ្រ បន្តភាពបារម្ភ ក្នុងពេលនាង ចេះតែពន្យាពេល មិនរវល់រៀប ចំខ្លួន ក្លាយជាស្ត្រីមានគត៌។ មិនដឹងថា នីសា ចង់បានកូន អោយត្រូវឆ្នាំ ហុងស៊ុយ ឬ សម្ពាធ ការងារ ដែលកំពុងហក់ឡើង ធ្វើអោយពិបាក ក្នុងការបែងចែក។

បើក្រឡេក ទៅមើល នីសា វិញ ឃើញថា នាងហាក់ មិនដាក់សម្ពាធ រឿងយកកូន នេះប៉ុន្មានឡើយ ។ ជាពិសេស នៅតែញញឹម បើកដៃទទួល ការងារសិល្បៈ ធម្មតា មិនថាឡើងច្រៀង តាមស្ថានីយ៍ ឬនៅខាងក្រៅ។ នេះជាអាថ៌កំបាំង អោយ ដែលធ្វើ អោយគេ តាមដាន ជាប្រចាំមិន ដឹងវេលាណា ទេ ដែលនីសា យល់ព្រមពពោះ បង្កើនសុភមង្គល ទ្វេរទៀត។ បើនិយាយពី ភាពស្រស់ស្អាតវិញ ឃើញថានាងក៏ ទទួលបានការសរសើរ ដដែលគឺនៅតែក្មេង មិនសូវចាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here