វ័យទើបតែ ២០ ឆ្នាំ ប៉ុន្តែអតីតសិស្សនិន្ទេស A ជា ស្រីនា ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ម្ចាស់ហាងកាត់ដេរប្រណិតនារី កំពុងឡើងកូដ និងមានទីផ្សារសិល្បៈហក់លោតយ៉ាងគួរឱ្យសរសើរ ។
ត្រឹមរយៈពេលខ្លីប៉ុណ្ណោះកញ្ញា ជា ស្រីនា បានកសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញបាន តាមរយៈការធ្វើ Vlog រហូតក្លាយជា YouTuber ដ៏ល្បីមួយរូប។ មួយរយៈចុងក្រោយនេះគេឃើញវត្តមានអ្នកឯកទេសខាងធ្វើ Vlog រូបនេះ ហាក់មានសន្ទុះទីផ្សាខ្ពស់គួរឱ្យកត់សម្គាល់ ។ ក្នុងនោះផងដែរ គេឃើញនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភោធផលិតផលធំៗជាញឹកញាប់ មិនតែប៉ុណ្ណោះនាងក៏អាចរកចំណូលបានយ៉ាងច្រើន តាមរយៈការទទួល Sponsor ពីបណ្ដារក្រុមហ៊ុន ទូរស័ព្ទ ក្រុមហ៊ុន Skincare និងក្រុមហ៊ុនហាងសម្លៀកបំពាក់ Brand ដ៏ល្បីៗ មួយចំនួនធំៗ ទាក់ទងឱ្យនាងធ្វើការផ្សព្វផ្សាយផលិតផលតាមរយៈ Vlog របស់នាងផងដែរ ។ មិនត្រឹមតែមានជំនាញខាងធ្វើ Vlog នោះទេ ចំណែកការថតរូបរបស់នាងវិញហាក់មានភាពរស់រវើក និងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈស្ទាយ៍ប្លែកៗជាច្រើន ។
ចាត់ទុកថានេះជាភាពជោគជ័យមួយសម្រាប់នាង ខណៈរាល់វីដេអូដែលនាងបង្ហោះសុទ្ធសឹងតែជាប្រភេទវីដេអូចែករំលែកអំពីបទពិសោធន៍ដើម្បីឱ្យក្លាយជាសិស្សពូកែ ឯកទេសឬគន្លឹះនៃការផាត់មុខ ការថែរក្សាសុខភាព និង វីដេអូដំណើរកំសាន្តជួបជុំគ្រួសារជារដើម ។ ហើយវីដេអូរបស់នាងតែងតែទទួលបានការចាប់អារម្មណ៍ និងទទួលចំនួននៃការចូលមើលរាប់សែននាក់ផងដែរ រហូតទទួលបានរង្វាន់ពីខាងក្រុមហ៊ុន YouTube ថែមទៀតផង។ ជាងនេះទៅទៀតនាងតែងតែទទួលបានការកោតសរសើរពីសំណាក់ហ្វេនៗថា ជាក្មេងស្រីដែលរួសរាយក្រមិចក្រមើម មានរូបសម្រស់ស្រស់ស្អាត រីឯស្ទាយ៍លេងខ្លួនរបស់នាងពុំសូវស៊ិចស៊ី ប៉ុន្តែកាលីប ទាន់សម័យគួរឱ្យទាក់ទាញ ហើយថែមទាំងមានភាពវ័យឆ្លាតក្នុងការរកស៊ីថែមទៀតផង ។
គួរបញ្ជាក់ផងដែរថាក្រៅពីធ្លាប់ជាសិស្សឆ្នើមនិទ្ទេស A សព្វថ្ងៃ ស្រីនា កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Business នៅក្នុងសាលាល្បីមួយនៅក្នុងស្រុក ។ ជាងនេះទៅទៀតនាងក៏បានបញ្ចប់ការសិក្សាជំនាញផាត់មុខនៅឯប្រទេសថៃ ហើយបច្ចុប្បន្ននេះក្រៅពីជោគជ័យលើប្រព័ន្ធ YouTube នាងក៏មានជំនួញដ៏ធំមួយនៅក្នុងដៃផងដែរ ។