កញ្ញា Catriona Gray មកពីប្រទេសហ្វីលីពីន ជាកំពូលសម្រស់ បានឈ្នះមកុដ ចក្រវាឡ ឆ្នាំ២០១៨ថ្នាក់ពិភពលោក។ នាងមានរូបរាងស្រឡូន បើមើលលើទឹកមុខ និងទម្រង់មុខគឺ ស្អាតពិសេស ការបង្ហាញស្នាមញញឹម ចេញមកគឺទាក់ទាញបំផុត។ នាងជានារីដែលឆ្លាតជាងគេ ទាំងចំណេះដឹង និងសកម្មភាពខាងក្រៅ ។ ម្ល៉ោះហើយទើបឆក់ចិត្តគណៈកម្មាការ លំដាប់ពិភពលោកជាច្រើនរូប និងសំឡេងបោះឆ្នោត ជ្រើសនាងបំពាក់មកុដ នាំអោយជាតិហ្វីលីពីនល្បីពេញពិភពលោក។
ក្រឡេកមើល សម្រស់កញ្ញាស្បែកខ្មៅ Zozibini Tunzi ជាកញ្ញាចក្រវាឡ ឆ្នាំ២០១៩។ នាងបានធ្វើអោយពិភពលោក ភ្ញាក់ផ្អើលខ្លាំងបំផុតដោយ សារតែសម្រស់ខ្មៅរលោង តែក្លាយជាម្ចាស់មកុដផ្តួល បវរកញ្ញា មកពីប្រទេសជាច្រើនអោយនៅម្ខាងបាន។
នេះមកពីនាងមានចំណេះដឹង មិនសំខាន់លើពណ៌សម្បុរនោះឡើយ។ ប៉ុន្តែក្រោយមក ឃើញថាកញ្ញាស្បែកខ្មៅមកពីប្រទេសអាហ្វ្រិកខាងត្បូងនេះ ពិតជាមានសម្រស់ស្អាត គន់មើលយូរទៅៗពិសេសស្នាមសើច។ នាងមានដំណើរដើរលើ វេទិកា សមបំផុតកាច់រាងទំនងនិងជឿជាក់។ ពិសេសម៉ូដសក់របស់នាងគឺប្លែក ជាចំនុចទាក់ទាញ ហើយគ្រប់គ្នាស្មានមិនដល់ថានារីសក់រួញស្បែកខ្មៅ គេមិនសូវមើល ក្លាយជាតារាជះពន្លឺភ្លាម ដូចពេជ្រទើបច្នៃ។ យ៉ាងណាក្រោយបានមកុដ នាងម៉ៅក៏ មមាញឹកកម្មវិធីជាច្រើន ពិសេសមនុស្សធម៌ ដែលត្រូវបំពេញ។