គេភ័យCovid តែកាតុលេងស៊េរីរថយន្តថ្មីយ៉ាងក្រឡឺម

0

អ្នកនាងកាតុ និងស្វាមីតន្ត្រីករ នៅតែបង្អួតជីវិតហ៊ឺហារ និង លូយឆាយ ខណៈដែលតារាសិល្បៈច្រើននាក់ថ្ងួចថ្ងូរនឹងវិបត្តិកូវីត១៩។ អ្នកនាងរមែងបង្ហាញក្ដីសុខជាមួយជីវិតផ្ទាល់ខ្លួន ក្រោយពេលមានផ្ទះ និងមានរថយន្តទំនើបធ្វើជាមធ្យោបាយផ្ទាល់ខ្លួន។ អ្នកនាងត្រូវគេឃើញ បង្ហាញភាពស៊ីវិល័យ ជាមួយរថយន្តស៊េរីទំនើបរបស់ខ្លួន ដែលអ្នកនាងបានទិញជាយួរមកហើយ ប៉ុន្តែកម្រថតបង្ហាញក្នុងដំណាក់កាលគេឯងកើតទុក្ខនេះផង។

មួយប្រាវចុងក្រោយនេះ អ្នកនាងកាតុ ហាក់មានភាពរីកចម្រើន ក្នុងជីវិត ទាំងសេចក្តីសុខក្នុងគ្រួសារ និងមុខរបរការងារ។ អ្នកនាង កាលពីប៉ុន្មានខែមុន ទើបតែប្រកាស បើកមុខអោយគេឯង បានស្គាល់ផ្ទះវិឡាមួយ ក្រោយតស៊ូ ទិញច្រើនឆ្នាំ ។ ដោយទីស្នាក់អាស្រ័យនោះ តម្លៃលក់គឺរាប់មុឺនដុល្លារ។ ក្រៅពីនេះ តារាកំប្លែង រូបនេះបានថែម របរលក់តាមអនឡាញ រកចំណូលបានផ្សំគ្នា មួយចំណែកដែរ។ ឯរឿងស្នេហា វិញ ក៏ឃើញថាមានសុខសុភមង្គល ដាក់គ្នាមិនភ័យព្រួយ ព្រោះម្នាក់ៗសុទ្ឋតែយល់ចិត្តគំនិតគ្នាយ៉ាងច្បាស់។

បើតាមការសម្គាល់កន្លងទៅកាតុ ធ្លាប់ជិះរថយន្ដ Camry បាឡែន, Highlander និង Range Rover ជាដើម ខណៈដែលចុងក្រោយនេះនាងបានប្ដូរមកជិះរថយន្ដម៉ាក​Mazda ពណ៌ខ្មៅ វិញម្ដង ដែលរថយន្តនេះ មិនមែនទើបតែទិញទេ ប៉ុន្តែក្រោយពេលទំនេរពីសិល្បៈ ហាក់ធ្វើអោយអ្នកនាងមានពេលច្រើនថតបង្អួតជីវិតហ៊ឺហារជាមួយរថយន្តមួយនេះរហូតអ្នកមិនដឹងស្មានថាអ្នកនាងទើបតែដូរស៊េរី។ ការលេងម៉ូដរថយន្ដទាំងនេះ ធ្វើឲ្យកាតុ ក៏ដូចជាតារាផ្សេងៗទៀតដែរ គឺប្រឈមការខាតបង់លុយពេលប្ដូរស៊េរីម្ដងៗ ប៉ុន្ដែនេះអាចមកពីជីវភាពរបស់នាងមានភាពល្អប្រសើរទៅហើយ បានជាប្ដូររថយន្ដជិះជាបន្ដបន្ទាប់បែបនេះបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here