យ៉ាងហោយណាស់ មានតារាសិល្បៈលេចធ្លោមួយចំនួន ក្នុងសង្គមសិល្បៈ បានបង្ហាញវត្តមាននៅថ្ងៃសម្ពោធហាងអាហារមួយកន្លែង កាលពីយប់មិញ ដែលរំលេចដោយរសជាតិអាហារឆ្ងាញ់ៗ ព្រមជាមួយការប្រគំតន្ត្រីពិរោះផងដែរ។
ហាងដែលទើបតែបង្កើតថ្មីនេះមានឈ្មោះថា”ជេក ឃុន”ស្ថិតនៅខាងកើតរង្វង់មូលផ្សារដើមថ្កូវរាជធានីភ្នំពេញ។ វត្តមានតារាចូលរួមមានលោកប៉ែន សារ៉ាវ កញ្ញាសុខ មុនីរក្សា លោកហង្ស សុវណ្ណារិទ្ឋ អ្នកដឹកនាំតួលោកយ៉េប រូហ្វាតព្រមទាំងតារាមួយចំនួនទៀត។
លោក ជេក ឃុន ដែលចូលចិត្តសិល្បៈនិងរាប់អានតារាព្រមទាំងជាម្ចាស់ហាងបានសម្តែងការរីករាយ ក្រោយឃើញភ្ញៀវកិត្តិយសជាច្រើនផ្តល់ភាពកក់ក្តៅថ្ងៃបើកដំណើរការរកស៊ីថ្មីនេះ។ ហាងយើងខ្ញុំមានបម្រើជូនអាហារ៣ពេលហើយក៏មានចាក់បទភ្លេងនិងចម្រៀងល្បីៗទាំងខ្មែរនិងបរទេស។
លោកថាជាមនុស្សចូលចិត្តសិល្បៈរាប់អានតារាៗយើងទើបថ្ងៃសម្ពោធក៏មានក្រុមតារាខ្មែរយើងចូលរួមកម្មវិធីបង្កើតនូវបរិយាកាសល្អៗផងដែរ។
លោក ប៉ែន សារ៉ាវ ដែលជាតារាចម្រៀងនិងសម្តែងបានឲ្យដឹងថាប្រសិនបើទៅមុខទៀតសន្សំលុយកាក់គ្រប់គ្រាន់លោកក៏ស្រឡាញ់មុខរបរហាងអាហារបែបនេះដែរនិងគិតថាបើកដូចគេ។
លោកថាសម្រាប់បច្ចុប្បន្នយុវវ័យជាច្រើនចូលចិត្តញាំអាហារដែលមានភាពឆ្ងាញ់ពិសារហើយមានភ្លេងស្តាប់ទៀតនោះជាការចង់បានរបស់លោក៕