នៅក្មេងទេ តែអ្នកផាត់មុខរូបនេះ ផាត់មុខសុទ្ធតែកម្មវិធីធំៗ

0

ពិតជាលាន់មាត់សរសើរ មិនដាច់មាត់ពីភាពស្រស់ស្អាតរបស់ Miss Universe Cambodia សំណាង អេលីណា ដែលគ្រប់គ្នានិយាយថាស្អាតស្ទើរគ្រប់ជ្រុង។ យ៉ាងណាមិញ នៅពីក្រោយភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ គឺជាថ្វីដៃរបស់អ្នកផាត់មុខវ័យក្មេងឈ្មោះ ម៉ែន សុផានិត ទៅវិញទេ ដោយលោកត្រូវគេស្គាល់ថា មានមុខផាត់មុខអោយកម្មវិធីធំៗស្ទើររាប់ភ្លេច ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតបវរកញ្ញា ឬ ការផាត់មុខអោយបវរកញ្ញាកម្ពុជា ដែលត្រូវចេញទៅប្រកួតនៅក្រៅប្រទេស។
លោកម៉ែន សុផានិត មានជំនាញផាត់មុខ តុបតែលម្អ យ៉ាងជំនាញច្រើនខែឆ្នាំមកហើយ។ លោកមានស្រុកកំណើតនៅខណ្ឌព្រែកព្រែកភ្នៅ រាជធានីភ្នំពេញ។ មាននិស្ស័យប៉ងខាងជំនាញ ផាត់មុខ ធ្វើម៉ូដសក់តាំងពីនៅវ័យ កុមារភាព។ បំណងមួយនេះត្រូវបានលោកសម្រេច ប្រាថ្នា ហើយកំពុងតែទទួលបាននូវភាពប្រសើរ ក្រោមការសរសើរពីអ្នកគាំទ្រ។
លោកសុផានិត ថ្លែងថា លោកធ្លាប់ឆ្លងកាត់ជំនាញរៀនផាត់មុខនេះ ច្រើនខែឆ្នាំ ដោយខិតខំដកបទពិសោធន៏ ពីគេយកមកនឹកច្នៃតាមគំនិតផ្ទាល់ខ្លួន។ លោកធ្លាប់ចូលរួមផាត់មុខ ដល់បណ្តាកម្មវិធីបវរកញ្ញាជាច្រើន និងផាត់មុខដល់តារាក៏ច្រើន ពិសេសបវរកញ្ញាសំណាង អេលីណា ផងដែរ។ មុខរបរអាជីពនេះ មិនមានអ្នកណាដិះដៀលនោះទេ មានតែពាក្យសរសើរហើយអោយស៊ូបន្តទៀត។ បំណងរបស់លោក ចង់បង្កើតសាលាបណ្តុះបណ្តាលជំនាញផាត់មុខ អោយថ្កុំថ្កើនផ្ទេរ ដល់អ្នកជំនាន់ក្រោយ។ រីឯរាល់ថ្ងៃនេះលោកផាត់មុខធ្វើសក់ ចល័តមិនទាន់មានហាងផ្ទាល់ខ្លួន ដោយកំពុងស្វែងរកទីតាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here