សាហាវណាស់! ម្ចាស់អាក់ខានមួយ ដៀលអ្នកសិល្បៈដែលយកខ្នើយបាំងកេរ្តិ៍ខ្មាស់ថតតាមគ្នា ថាសំផឹង

0

ខណៈដែលនៅលើបណ្ដាញហ្វេសប៊ុក មានតារាសិល្បៈទាំងមិនសូវល្បី និង ល្បីខ្លាំងច្រើនឡើង បានថតបង្ហោះដោយយកខ្នើយបាំងកេរ្តិ៍ខ្មាស់ដើម្បីបង្អួតគ្នាយ៉ាងពេញនិយមនៅក្នុងដំណាក់កាលដែលមនុស្សកំពុងភ័យបារម្ភនឹងមេរោគកូវីត១៩នោះ ម្ចាស់ហ្វេសប៊ុកមួយ ដែលត្រូវគេស្គាល់ថា នារីចរឹតប្រុសជាម្ចាស់អាក់ខោនផ្ទាល់បានសរសេរបង្ហោះវ៉ៃប្រហារតារាទាំងនោះថាជាពួកសំផឹង។ ម្ចាស់ហ្វេសប៊ុកដែលប្រើឈ្មោះហ្វេសប៊ុកថា”សំបក កាយ”នេះ បានសរសេរភ្ជាប់ដោយរូបថតបាំងខ្នើយរបស់តារាទាំងនោះគួរអោយភ្ញាក់ផ្អើលថា”ប្រមូលផ្ដុំដោយពួកសំផឹងក្នុងសិល្បៈ មានតែសម្បកជាមនុស្សសន្តានក្រោម សត្វតិរច្ឆានទៀត សំផឹងក្នុងសិល្បៈអស់នេះ ចង់ល្បីពេកយកកេរ្តិ៍ម៉ែឪមកបង្ហាញគេដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកគាំទ្រសេរីដូចពួកវា យីពួកមីអស់សាច់អស់នេះ”។ ក្នុងនោះម្ចាស់ហ្វេសប៊ុកមួយរូបទៀត ក៏សរសេររិះគន់ចំៗផងដែរថា”ពួកអាតារាមួយចំនួនយ៉ាប់នោះយ៉ាប់ បំពុលបំផ្លាញដើម្បីអញ ផុតអត្ថិភាពជាមនុស្សនេះទៅ មុខនឹងទៅនរកច្បាស់ណាស់។ នាំគេឯងអោយពុលនឹងលោកិយ ពុលនឹងអញ អវិជ្ជានាំនៅវីវក់តែលោកិយហ្នឹងគ្មានបានគិតស្វែងយល់រកភាពពិតនៃជីវិត នៃធម្មជាតិអីបានទេ ពួកអាតារាអស់នេះជាមេហ្វូងនាំគេអោយវង្វេងចឹងហើយបានធ្លាក់នរកហ្នុងណា ជាចិត្តថោកទាប ចិត្តគួរអោយស្អប់ខ្ពើម ។ ចង់បានសុខតែមិនស្គាល់ផ្លូវនាំអោយបានសុខ …….។ អ្វីដែលគួរអោយកត់សម្គាល់គឺ ការបង្ហោះនេះត្រូវគេឃើញចែកចាយខ្លាំង ហើយមានទាំងអ្នកគាំទ្រ និង អ្នកមិនគាំទ្រ។
គួរបញ្ជាក់ថា សិល្បៈដែលបានបង្អួតរូបបែបនេះ រួមមាន កញ្ញា មាន សូនីតា កញ្ញា សុភ័ក្ត្រ កុសុម៉ា អ្នកនាង សម សុជាតា លោក ម៉ាដូណា អ្នកនាង សារ៉ាយ សក្ខិណា អ្នកនាង គង់ ច័ន្ទស្រីមុំ លោក ជា វណ្ណារិទ្ធិ កញ្ញា ផេនខេត និង សិល្បករជាច្រើនទៀត ដោយតារាទាំងនោះ បានទាំងស្នើអោយតារាផ្សេងទៀតថតបង្ហោះតាមខ្លួនបណ្ដាក់គ្នាពីម្នាក់ទៅម្នាក់ ដែលនាំអោយមានការរិះគន់ថា ជាទង្វើជោរតាមគ្នាមិនសមនៅក្នុងកាលៈទេសៈ ដែលមនុស្សកំពុងតែពិបាកខ្វល់ខ្វាយនឹងកូវីត១៩ផង។ អ្នករិះគន់យល់ថានេះជាការបំពុលសង្គម ដែលនាំអោយមានការភ្លេចខ្លួនពីការការពារខ្លួនពីមេរោគកាចសាហាវកូវីត១៩នោះផង។ យ៉ាងណាមិញម្ចាស់ហ្វេសប៊ុកដែលដៀលអ្នកសិល្បៈថា ពួកសំផឹង បានរងការរិះគន់ ដោយសារតែពាក្យដែលដៀលមកលើអ្នកសិល្បៈនោះ គឺមានន័យហួសហេតុ។


LEAVE A REPLY

Please enter your comment!
Please enter your name here