ទៅស្រុកមែន តែ បញ្ញា សិទ្ធិ ជុំគ្នាធ្វើទាន

0

យោងតាមការបង្ហោះមុននេះ តារាសម្ដែង និងជាតារាចម្រៀងផលិតកម្មក្លាសុិក លោក បញ្ញា សិទ្ធិ បានសរសេរបង្ហោះថា”ថ្ងៃនេះខ្ញុំនឹងម្ចាស់ហាងកែសម្ភស្ស នីតា ប៊ីយូធី បានយកសំណោយបន្តិចបន្តួចមកចែកជូនយាយៗ ក្នុងគ្រាលំបាកនេះភូមិកំពុងសំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង”។ ការបង្ហោះសំណេរ អមអោយរូបភាពចែកអំណោយរបស់លោក ជាមួយមួយនឹងក្រុមសប្បុរសធម៌ បានបង្ហាញយ៉ាងច្បាស់ថា បើទោះជាលោកទៅលេងស្រុកកំណើតដើម្បីជួបជុំគ្នាគ្រួសារ តែលោកក៏បានធ្វើរឿងល្អផងដែរ ដោយលោកបានប្រមែប្រមូលមិត្តភ័ក្ត្រ ធ្វើទានគួរអោយសរសើរ ដោយបានបង្ហោះនៅក្នុងហ្វេសប៊ុកថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានធ្វើទានជាមួយចាស់ជរាទុរគត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ដែលលោកធ្វើទាននោះទេ ដោយសារតែពេលកន្លងមកលោក បញ្ញា សិទ្ធិ គឺបានធ្វើទានបែបនេះញឹកញាប់មកហើយ ក្រៅពីចូលរូមស្ម័គ្រចិត្តជួយដល់សង្គម។ ក្នុងនោះម្ចាស់ហាងកែសម្ភស្ស នីតា ប៊ីយូធី ក៏បានប្រកាសថា នឹងបន្តចាប់ដៃជាមួយលោក បញ្ញា សិទ្ធ ចចែកអំណោយធ្វើទានអោយបានញឹកញាប់ផងដែរ ក្នុងពេលបន្តបន្ទាប់។