ខណៈមានការរិះគន់ តារាហ្វេសប៊ុក សៀវម៉ី មានហ្វេនការពារ

0

បន្ទាប់ពីអ្នកសារព័ត៌មានចាប់អារម្មណ៍ច្រើនឡើងពីរឿងរ៉ាវឯកជន និង សកម្មភាពសប្បុរសធម៌ តារាហ្វេសប៊ុក អ្នកនាង សៀវម៉ី ស្រាប់តែត្រូវបានគេលើកយកចំណុចអវិជ្ជមានយកមកវាយប្រហារក្នុងបំណងបំបាក់មុខមាត់របស់អ្នកនាង។ យ៉ាងណាមិញ បន្ទាប់ពីការរិះគន់មិនទាន់បានចំហាយផង គេឃើញហ្វេនៗរបស់តារារូបនេះ ចេញមុខការពារភ្លាម ដោយបានទាំងលើកយកសកម្មភាពសប្បុរសធម៌របស់អ្នកនាងជាច្រើនយកមករំលេច និងថាអ្វីដែលគេរិះគន់គឺជារឿងកើតចេញពីទំនាស់មុខជំនួញ ក្រោយពេលអ្នកនាង និង ម្ចាស់អនឡាញមួយប៉ះទង្កិចគ្នា។

មានការហួសចិត្តមិនតិចទេ ក្នុងពេលដែលគូសត្រូវរបស់អ្នកនាង បានលើកយកមករូបភាពស៊ិចស៊ីមួយប្លង់ ក្នុងពេលដែលអ្នកនាង កំពុង Live លក់ឡេ ហើយយកឡេមកលាបជើង ហើយធ្វើអោយគេមើលឃើញថាមានភាពស៊ិចស៊ី។ រូបដែលបាន Crop ពីវីដេអូ Live ហើយយកមករិះគន់ ត្រូវបានអ្នកគាំទ្រអ្នកនាង សៀវម៉ី យល់ថាជាការរិះមិនសមស្រប ដោយសារតែនោះគ្រាន់តែជាសកម្មភាពមួយក្នុងពេល Live ដែលមិនមែនជាបង្ហោះស៊ិចស៊ី ដូចការរិះគន់។ ជាមួយនឹងការវាយបក អ្នកគាំទ្រមិនតិចទេ បានលើកឡើងថា អ្នកនាង សៀវម៉ី កុំបាក់ទឹកចិត្តមនុស្សគឺតែងមានអ្នកផ្ចាញ់ និងថា អំពើល្អដែលអ្នកនាងបានធ្វើនឹងឈ្នះអំពើរិះគន់មិនសមទំនងទាំងនោះ។ ហ្វេសប៊ុករបស់មួយដែលគេស្គាល់ថា ជាព្រះចៅអធិការវត្តមួយ បានទាំងរំលេចរូបថត និងសកម្មភាពសប្បុរសធម៌របស់អ្នកនាង ដើម្បីបង្ហាញអោយអ្នកផ្ចាញ់ផ្ចាលអ្នកនាង ដឹងថាអ្នកនាង គឺជាមនុស្សល្អ និងធ្វើអំពើល្អចេញពីចិត្តដោយមិនចង់យកមុខ ដូចតារាហ្វេសប៊ុកខ្លះ ដែលធ្វើសប្បុរសធម៌ហើយផ្សាយយកមុខដើម្បីអោយគេសរសើរនោះឡើយ។ នៅលើហ្វេសប៊ុករបស់ព្រះអង្គ បានបង្ហោះរូបភាពសប្បុរសធម៌របស់អ្នកនាងរហូតដល់ជាង៧០សន្លឹក ដែលធ្វើអោយអ្នកគាំទ្រអ្នកនាងក៏លាន់មាត់សរសើរ។ ព្រះអង្គបានសរសេរអមដោយរូបភាពសប្បុរសធម៌ជាង៧០សន្លឹករបស់អ្នកនាងថា” អាត្មាភាពភិក្ខុនួនសុផន សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏មហាសប្បុរសរបស់បងស្រីសៀវម៉ី ព្រះ នាងតូច ដែលតែងតែជួយដល់ចាស់ជរាជនក្រីក្រខ្វះតាមរយ:អាត្មាភាពជាច្រើន មានដូចជាធ្វើផ្ទះ ជីកអណ្តូងទឹក ជួយមន្ទីរគន្ធបុប្ផា កសាងសាលាបុណ្យ ធ្វើបន្ទប់ទឹក ចែកសម្លៀកបំពាក់ ចែកស្បៀងអាហារ ចែកសម្ភារសិក្សាជាពិសេសជួយដល់ជនក្រីក្រដែលខ្វះច្រើនណាស់តាមរយៈ:អាត្មាភាព បើគិតជាលុយរាប់ម៉ឺនដុល្លារហើយបងស្រីមិនដែលចង់បញ្ចេញមុខថាគាត់ជួយទេ។ អាត្មាភាពសូមជូនពរបងស្រី បងប្រុសនិងក្រុមគ្រួសារមានសុខភាពល្អ មានលាភមានជ័យប្រាថ្នាអ្វីបានដូចបំណង។


LEAVE A REPLY

Please enter your comment!
Please enter your name here