បីបទ រុន ណាកូ បើកឆាកអាជីពជាអ្នកចម្រៀង បង្ហាញក្ដីរំពឹង

0

វិវត្តពីតារាសម្ដែង ក្លាយជាតារាម៉ូដែល និងក្លាយជាពិធីករ ពេលនេះ តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ឡើងកូដក្រោយជាប់ឈុតបុរាណក្រោមការឌីហ្សាញរបស់លោក នូ សុភេន កំពុងវិវត្តក្លាយជាតារាចម្រៀងគួរអោយកត់សម្គាល់។ បីបទរបស់លោកដែលទើបចេញក្ដៅៗ ដែលក្នុងនោះ២បទគឺជាបទទោល ធ្វើអោយគេកាន់តែមើលឃើញភ្លាមៗ ថាតារាសម្ដែងរូបនេះ មានសមត្ថភាពសំឡេងបន្ថែមពីលើរូបសម្រស់ មិនធម្មតា។

ជាង១ឆ្នាំក្រោយក្លាយជាសមាជិកគ្រួសារតារាកម្ពុជា តារាសម្ដែងវ័យ២២ឆ្នាំ ដែលត្រូវគេស្គាល់ថា ទើបបញ្ចប់ជំនាញពេទ្យ លោក រុន ណាកូ ទទួលបានទីផ្សារច្រើននៅក្នុងវិស័យសម្ដែង និងដើរម៉ូដ។ លោកកាន់តែលេចមុខលេចមាត់ក្រោយមានឱកាសក្លាយជាក្រុមការងាររបស់”ផ្ទះតារា” និងជាពិធីករក្នុង”វីដេអូផ្ទះតារា” ដែលជាកម្មវិធីសម្ភាសន៍ដ៏ពេញនិយមរបស់គ្រួសារតារាកម្ពុជា។ នេះក៏អាចជាចលករ ដែលរុញអោយលោកឡើងកូដនៅក្នុងសិល្បៈផងដែរ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសអោយសម្ដែងជាតួឯកក្នុងរឿង”ដំណក់ទឹកភ្នែក១លានដំណក់” ហើយឈានដល់ការផ្ដល់ឱកាសអោយក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថាលោកមានសមត្ថភាពផ្នែកសំលេងល្អ។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បញ្ជាក់ថា លោក រុន ណាកូ មិនត្រឹមតែជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” ដែលមានរូបរាងសង្ហារ និង សម្ដែងបានល្អប៉ុណ្ណោះទេ តែលោកក៏មានសំលេងល្អ មិនចាញ់តារាចម្រៀងអាជីពផងដែរ ទើបលោកសប្បាយចិត្តក្រោយពេលបញ្ចេញបទមេអោយច្រៀងចំនួន៣បទសម្រាប់ចូលឆ្នាំ។ លោកថាលោក រុន ណាកូ មានបទផ្ទាល់ខ្លួនចំនួន៣បទ គឺបទ”កណ្ដៀវម៉ែមួយ” បទ”ចាប់យាយ ចាប់តា” ដែលជាបទទោលម្នាក់ឯង និងបទ”ចាប់កណ្ដុរ” ដែលបទច្រៀងរួមគ្នា៣នាក់ លោក បញ្ញា សិទ្ធិ និង លោក ត្រា យ៉ាកូ។

លោក រុន ណាកូ និយាយថាលោកមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និង ខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើបដែល លោក ហួរ សុផល ផ្ដល់ឱកាសអោយខ្លួន និង អរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើអោយលោកមានទីផ្សារក្រោយពេលក្លាយជាសមាជិក។ យ៉ាងណាមិញ លោកថាសមត្ថភាពខ្លួននៅមានកម្រិតនៅឡើយ ដែលតម្រូវអោយលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យទើបបញ្ចប់ការសិក្សារូបនេះប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករ និង ចម្រៀងអោយជោគជ័យ ខណៈដែលការសម្ដែង និង ដើរម៉ូដ ក៏នឹងចាប់មិនអោយរបូត។

LEAVE A REPLY

Please enter your comment!
Please enter your name here