នាយិកាសាប៊ូឃ្វីន ប្រាប់មូលហេតុ ឈូឈូ ឡើងកាលីបក្នុងស្ពតផលិតផលខ្លួន

0

បន្ទាប់ពីឡើងកូដនៅក្នុងពិភពសម្ដែង តារាសម្ដែងវ័យក្មេង កញ្ញា អាង សុជាតា ហៅឈូឈូ ក៏ត្រូវគេឃើញឡើងកូដណាស់ដែរ ក្នុងស្ពតពាណិជ្ជកម្ម។ រូបភាពជាច្រើនសន្លឹកបង្ហាញថាកញ្ញាគឺជាតារាស្ពតអោយក្រុមហ៊ុនឈ្មោះ Queen Magic Cambodia ដែលនាំចូលផលិតផលសាប៊ូកក់សក់ល្បីម៉ាក Queen ក្រោយពេលឡើងកូដនេះ ខណៈដែលនាយិកាក្រុមហ៊ុននេះ បញ្ជាក់ថានាងមិនមែនជាតារាកុងត្រាឡើយ។ 

អ្នកគាំទ្ររបស់នាងមិនតិចទេ សរសើរថា ឈូឈូ កាន់តែពេញវ័យ កាន់តែស្រស់ស្អាត និង ត្រូវប៉ាន់មិនតិចទេ ក្នុងការថតផ្សាយប្រូម៉ូដផលិតផល ខណៈដែលនាងកំពុងក្ដោបក្ដាប់ទីផ្សារថតផ្សាយផលិតផលមិនតិចទេ ជាពិសេសគឺផលិតផលសាប៊ូកក់សក់ ដូចដែលបានបង្ហាញនេះ។ យ៉ាងណាមិញ នាងមិនមែនជាអ្នកតំណាងរបស់សាប៊ូ Queen ដែលនាងថតផ្សាយនេះទេ ដោយនាងគ្រាន់តែជាម៉ូដែលផ្សព្វផ្សាយអោយក្រុមហ៊ុនប៉ុណ្ណោះ តែតម្លៃខ្លួនថតផ្សាយម្ដងៗ ក៏មិនណយដែរ។ 

លោកស្រី វ៉ាត ស្រីហួច ប្រធានក្រុមហ៊ុន Queen Magic Cambodia បានថ្លែងបញ្ជាក់ថា កញ្ញាឈូឈូ បានថតផ្សាយពាណិជ្ជកម្មជូនក្រុមហ៊ុន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ពិសេសយុវវ័យ ព្រោះកញ្ញា ឈូឈូ គឺជា idol របស់យុវវ័យ ដោយសារតែកញ្ញាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ និងមានសក់វែងរលោង ស័ក្កិសមជាមួយសាប៊ូ Queen។  

លោកស្រីបន្តថា កញ្ញាឈូឈូ បានថតផ្សាយលើផលិតផលមួយចំនួនរបស់ក្រុមហ៊ុនរួចហើយ ក្នុងចំណោមផលិតផលប្រចាំក្រុមហ៊ុនដែលមានដូចជា សាប៊ូកក់សក់សំរាប់សក់ជ្រុះ សាប៊ូកក់សក់សំរាប់សក់អង្គែ ក្រែមបន្ទន់សក់ សេរ៉ូមលាបសក់ សាប៊ូកូនក្មេង ម៉ាសបិទមុខ ក្រែមលាបមាត់ សាប៊ូប្តូរពណ៍សក់ ទាំង ៥ពណ៌ និងសាប៊ូបំបាត់ស្កូវ។ កញ្ញានឹងត្រូវបានជ្រើសអោយថតផ្សាយជាមួយនឹងផលិតផល Queen ជាច្រើនទៀត ដោយក្នុងនោះក៏នឹងមានគម្រោងផលិតស្ពតវីដេអូអោយនាងសម្ដែងផងដែរ។ លោកស្រីប្រធានក្រុមហ៊ុន បញ្ជាក់ថា សាប៊ូម៉ាក Queen គឺជាសាប៊ូមានគុណភាពខ្ពស់ តម្លៃសមរម្យ ការរចនាដបស្អាតទាក់ទាញ កំពុងចរាចរលក់នៅភ្នំពេញ និងក៏មានភ្នាក់ងារចែកចាយនៅគ្រប់បណ្ដាខេត្តផ្សេងៗផងដែរ។ ប្រសិនមានចំណាប់អារម្មណ៍ចង់ទិញដុំ_រាយ សូមទំនាក់ទំងលេខទូរស័ព្ទ 012 755 721 _ 016 610 601៕

LEAVE A REPLY

Please enter your comment!
Please enter your name here