ម៉ាក់សែន សូនីតា សម្រស់ដូចរាជិនី ថ្ងៃមង្គលការ

0

កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ តារាសម្ដែងកញ្ញា ម៉ាក់សែន សូនីតា និង លោក ប៉ុល វីបូ ដែលជាផលិតករ បានរៀបមង្គលការយ៉ាងអធឹកអធមរហូតដល់១០០តុ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ។ នៅក្នុងពិធីនេះ គេឃើញសល់តុមិនក្រោម១០តុនោះទេ ដែលអាចបណ្ដាលមកពីឥទ្ធិពលនៃជំងឺកូវីត១៩ តែក៏ធ្វើអោយពិធីទាំងមូលនៅតែអធឹកអធម។

ម៉ាក់សែន សូនីតា ត្រូវគេឃើញ តែងខ្លួនយ៉ាងស្រស់ស្អាតដូចរាជិនី នៅចំពោះមុខសិល្បករដែលមានវត្តមានកុះករនៅក្នុងពិធី។ ក្នុងឈុតរ៉ូបកូនក្រមុំតម្លៃជាង១ពាន់ដុល្លារ កញ្ញាស្រស់ស្អាតមិនធម្នតានោះទេ ជាមួយនឹងទឹកមុខឡើងខ្យូត ហើយទាក់ទាញ។ អ្នកនាងបានប្រកាសថា អ្នកនាងមិនបោះបង់សិល្បៈនោះទេ បើទោះជាអ្នកនាង រៀបការមានស្វាមីហើយ ហើយអាចរវល់ច្រើននឹងជំនួញផ្ទាល់ខួន។ វត្តមានសិល្បករដែលបង្ហាញខ្លួននៅក្នុងពិធីនោះ បើទោះមិនណែនតាន់តាប់នៅក្នុងពិធី តែក៏ធ្វើអោយពិធីអធឹកអធមផងដែរ ជាមួយការលេងខ្លួនស្អាតៗ។ ពិធីនោះត្រូវបានគេបង្ហើបថាចំណាយអស់ប្រមាណជា១០ម៉ឺនដុល្លា ដោយដេគ័រនៅក្នុងពិធីទាំងមូល គឺប្រណិតរងពីច្រកចូលរហូតដល់ខាងក្នុងពិធី?