ខណៈផ្អើលរឿងកូវីត១៩ ក្រុមហ៊ុនសេងហាន នៅតែបង្ហាញពីកម្លាំងសាមគ្គី និងទទូចកុំអោយរើសអើងគ្នាឯង

0

សមាជិកក្រុមហ៊ុន សេងហាន សាខាចោមចៅ ប្រមាណជាង២០០នាក់ ត្រូវបានគេឃើញបើកដំណើរកម្សាន្តទៅខេត្តកោះកុង ជាលក្ខណៈដំណើរកម្សាន្ត ដោយសកម្មភាពនៃការជួបជុំនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ដើម្បីបង្កើនការទំនាក់ទំនងរវាងគ្នានៅក្នុងកាលៈដែលម្នាក់ៗមានការភ័យបារម្ភ ពីជំងឺកូវីដ ក៏ជាចង់ផ្ញើសារកអោយបងប្អូនប្រជាពលរដ្ឋខ្មែរ តក់ស្លុតពេក ហើយដល់ថ្នាក់រើសអើងគ្នា និងលែងហ៊ានទៅណាមកណាសោះនោះ។

នៅលើហ្វេសប៊ុក លោក ហែម ធឿន ដែលជាអ្នកដឹកនាំមួយរូបរបស់ក្រុមហ៊ុនសេងហាន បានសរសេរថា”?ដំណើរកំសាន្តសមាជិកក្រុមហ៊ុន សេងហានជាង២០០នាក់ នៅសាខាចោមចៅ ទៅកាន់ខេត្តកោះកុង នៅកោះស្មាច់ ដែលដឹកនាំដោយនាយកសាខាចោមចៅ លោក #រ៉ុន សារ៉ាត់ និង នាយកប្រតិបត្តិ លោក ហែម ធឿន ពិតជាអស្ចារ្យណាស់!
❤️️ការផ្តល់ក្តីស្រលាញ់ ភាពកក់ក្តៅ ទំនុកចិត្ត ចំណេះដឹង អោយគ្នាទៅវិញទៅមក ជាតព្វកិច្ចនិងជាវប្បធម៌របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន សេងហាន!???”។ សកម្មភាពដំណើរកម្សាន្តនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 12 និង13 ខែមីនា ក្នុងឆ្នាំ2020 នេះ ដោយបរិយាកាស ដែលបានបង្ហោះឡើងគឺសប្បាយរីករាយ និងស្និទ្ធិស្នាល ដែលបង្ហាញថា ក្រុមហ៊ុននៅមានការរីកចំរើន និង មានកម្លាំងសាមគ្គីពីរឹងមាំំ និងមិនរើសអើងគ្នានៅក្នុងកាលៈទេសៈដែលមនុស្សកំពុងភ័យបារម្ភនឹងវត្តមានរបស់វីរុសកូវីតក្នុងពេលនេះ។ យ៉ាងណាមិញក្រុមហ៊ុនក៏បានប្រកាសអោយមានការយកចិត្តទុកដាក់ក្នុងការពារអនាម័យ ដូចជាលាងដៃសាប៊ូ ឬ ទឹកអាកុលអោយបានជាប្រចាំ បិទម៉ាស់គ្រប់ការចេញក្រៅ និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនអោយបានជាប្រចាំផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here