ស៊ឹម ស៊ីណាត មកពីអូស្ត្រាលីភ្លាម ទទួលការងារសិល្បៈភ្លែត

0

កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២០ តារាចម្រៀង លោក ស៊ឹម ស៊ីណាត ដែលត្រូវគេស្គាល់ថាគឺជាសមាជិកគ្រួសារតារាកម្ពុជាមួយ បានធ្វើដំណើរត្រលប់មកពីប្រទេសអូស្ត្រាលី ចាប់តាំងពីលោកទទួលបានសិទ្ធិរស់នៅទីនោះស្របច្បាប់។ លោកមកស្រុកលើកនេះគឺមករៀបមង្គលការប្អូន តែក៏ឆ្លៀតទទួលការងារសិល្បៈតែម្ដង ដោយសារតែលោកនឹមរលឹកសិល្បៈក្នុងស្រុក។

លោក ស៊ឹម ស៊ីណាត បញ្ជាក់នៅលើទឹកដីអូស្ត្រាលី ក្រោយពីលោករៀបការតាមបែបសាសនាគ្រឹស្តជាមួយម៉េម៉ាយកូន២ ជាគូស្នេហ៍នៅទីនោះ ក៏លោកមិនចោលសិល្បៈនោះដែរ ដោយលោកតែងតែចេញច្រៀងក្នុងកម្មវិធីសមាគមខ្មែរ និងក្នុងកម្មវិធីរ៉ៃអង្គាសថវិកាជួយវត្តខ្មែរនៅទីនោះជាប្រចាំ ជាមួយនឹងតារាខ្មែរ ដែលរស់នៅទីនោះ។ ជាក់ស្ដែងមុនចុះមកលេងស្រុកខ្មែរ គឺលោកក៏ទើបបញ្ចប់ការសម្ដែង នៅតាមបណ្ដារដ្ឋនៅអូស្រ្តាលីផងដែរ។ តាមគម្រោងលោកត្រូវនាំភរិយាមកកម្សាន្តជាមួយ តែដោយសារតែខ្លាចរអារជំងឺកូរ៉ូណា ទើបភរិយា និងកូនរបស់ភរិយាលោកអាក់ខាន។ លោកមកលើនេះ គឺមករៀបការប្អូន ហើយក្រៅពីនោះ គឺទទួលឡើងសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ និងទទួលច្រៀងតាមកម្មវិធីមង្គលការតែម្ដង ដោយការងារទាំងនោះ មានអ្នកកក់លោកតៃងពីនៅអូស្ត្រាលីម្លេះ។ ក្នុងនោះលោកក៏ប្រហែលជាបានត្រឹមតែឡើងចុះទៅលេងស្រុក និងជួបជាមិត្តភក្តិតិចតួចប៉ុណ្ណោះ ដោយមិនមានគម្រោងដើរលេងឆ្ងាយៗទេ ដោយសារតែលោកក៏រវល់ និង ចង់រក្សាសុខភាពត្រលប់ទៅវិញនៅ១ខែក្រោយផង។

LEAVE A REPLY

Please enter your comment!
Please enter your name here