មិនគួរជឿ! គ្រាន់តែក្រុងពាលីសោះ ឯកអគ្គរាជទូតថៃ ទាំងចាស់ទាំងថ្មី បង្ហាញខ្លួន

0

ពិធីក្រុងពាលីសម្ពោធភាពយន្តរឿង«កញ្ញាជើងខ្លាំង»របស់ប៉ុស្ដិ៍លេខ៥ កាលពីព្រឹកថ្ងៃទី២៤ កក្កដា មុននេះ ម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងពិធីនេះ មានការបង្ហាញខ្លួនដោយលោកអគ្គរាជទូតទាំងចាស់ទាំងថ្មីរបស់ប្រទេសថៃ ប្រចាំនៅកម្ពុជា ដែលនេះជាវត្តមានដ៏កម្រសម្រាប់ពិធីដែលគ្រាន់តែក្រុងពាលីរឿង។ មានការទម្លាយថាឯកអគ្គរាជទូតទាំងថ្មី និងចាស់ចង់ចូលរួមលើកកម្ពស់ការផលិតភាពយន្តខ្មែររបស់ប៉ុស្ដិ៍លេខ៥ អោយមានស្ដង់ដា ទើបសម្រេចចិត្តមកចូលរួម ហើយជួយកែលម្អចំណុចខ្វះចន្លោះ ក៏ដូចជាដើម្បីលើកទឹកចិត្តដល់តារាសិល្បៈខ្មែរផង។

តំណាងនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ពិធីក្រុងពាលីថតរឿងលើកនេះ ប៉ុស្ដិ៍លេខបានទទួលកិត្តិយសពីទូតប្រទេសថៃ ដោយត្រូវបានឯកអគ្គរាជទូតថ្មីរបស់ថៃ ដែលទើបកាន់តំណែងបានប្រមាណ៥ខែ មកចូលរួមអបអរ ដើម្បីបានស្គាល់ពីទម្រង់នៃការផលិតរឿងភាគរបស់ខ្មែរប្រចាំនៅប៉ុស្ដិ៍លេខ៥ផង។

ហេតុផលដែលតំណាងជាន់ខ្ពស់របស់ស្ថានទូតថៃ មកដល់ពិធីនេះ គឺដើម្បីជំរុញអោយផលិតករថៃ ដែលជាអ្នកដឹកនាំ និងផលិតភាពយន្តប្រចាំប៉ុស្ដិ៍លេខ៥ ជាពិសេសគឺរឿង«កញ្ញាជើងខ្លាំង!» ដែលទើបក្រុងពាលី អោយប្រឹងប្រែងផលិតអោយបានល្អ ដើម្បីបម្រើដល់អារម្មណ៍របស់អ្នកទស្សនាអោយពេញចិត្តពេញថ្លើម។

វត្តមានរបស់លោកត្រូវបានគេចាប់អារម្មណ៍ច្រើនជាពិសេសនៅពេលដែលលោកបានសកត់សម្គាល់ថាតារាខ្មែរ ក៏មានទម្រង់មុខមាត់ស្អាតៗ ដែលអាចលើកស្ទួយអោយល្បីដូចគ្នានឹងតារាថៃផងដែរ និងបានស្នើអោយផលិតករថៃ នៅប៉ុស្ដិ៍លេខ៥ លើកស្ទួយតារាខ្មែរអោយត្រូវនឹងសមត្ថភាព ដើម្បីជួយអោយវិស័យកុនខ្មែរមានការរីកចំរើនដូចនៅប្រទេសថៃ។ ដូច្នេះហើយ ទើបភាពយន្តរឿង«កញ្ញាជើងខ្លាំង» ត្រូវបានគេចាត់ទុកថាជាភាពយន្តកាលីបមួយ ដែលត្រូវបានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាដល់ទៅ២រូប គឺទាំងចាស់ទាំងថ្មី មកផ្ដល់កម្លាំងចិត្ត ដែលមិនខុសពីលើកទឹកចិត្តអោយតារាខ្មែរ និងអ្នកទទួលខុសត្រូវក្នុងការផលិតភាពយន្តទាំងមូល បង្កើនសមត្ថភាពអោយបានល្អ ដើម្បីជួយដល់ភាពយន្តខ្មែរនៅប៉ុស្ដិ៍លេខ៥៕