ពលរដ្ឋ៧០គ្រួសារ បន្តប្ដឹង ព្រាប សុវត្ថិ ករណីរំលោភដីផ្លូវសាធារណៈ ក្នុងខ័ណ្ឌសែនសុខ

0

បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋចំនួន៧០គ្រួសារ រស់នៅភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ករណីផិ្តតមេដៃប្តឹងចោទ តារាចម្រៀងល្បីឈ្មោះព្រាប សុវត្តិ ដែលបានរំលោភយកដីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិមក មន្ត្រីអាជ្ញាធរ និងលោកព្រាប សុវត្ថិ បានចេញមុខសម្របសម្រួល។ យ៉ាងណាមិញ ភាគីខាងពលរដ្ឋនៅតែបន្តដាក់បណ្ដឹងដោយអះអាងរហូតទាល់តែមានការស៊ើរើដីលោកព្រាប សុវត្ថិ ដែលពលរដ្ឋចោទថាបានរំលោភយក ស្របពេលលោក ព្រាប សុវត្ថិ ក៏ទាមទារអោយពលរដ្ឋសុំទោសជាសាធារណៈ ករណីធ្វើអោយលោកខូចឈ្មោះ ហើយពលរដ្ឋមិនទទួលយកផង។

ការចុះសម្របសម្រួលទំនាស់ជិតខាងគ្នានេះធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែមីនា នៅក្នុងដីឡូតិ៍ លោកព្រាប សុវត្តិ ដោយមាន លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដោយមានការអនុញ្ញាតិពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ។
នៅចំពោះ មុខ អាជ្ញាធរប្រជាពលរដ្ឋ សំណូមពរ ដល់លោកព្រាប សុវត្តិ ចំនួន ៣ចំណុច ១. ស្នើអោយលោកព្រាប សុវត្តិ ធ្វើការរុះរើសម្ភារះផ្សេងៗចេញពីលើផ្លូវសារធារណះខាងក្រោយដីឡូតិ៍របស់លោកព្រាប សុវត្តិ ,២.ស្នើសុំអោយគាគីលោកព្រាប សុវត្តិ កែសម្រួលចតរថយន្តនៅលើផ្លូវសាធារណះពិបាកចេញចូល និងបញ្ហាសម្លេងរបស់រថយន្ត ,និង៣.ស្នើសុំអោយភាគីលោកព្រាប សុវត្តិ កាប់មែកឈើដែលធ្លាក់ទៅ ផ្ទះរបស់ពួកគាត់ចេញអោយអស់.។ ដោយចំណុច ដែលចោទថា លោកព្រាបសុវត្តិរំលោភយកដីផ្លូវ សាធារណៈ មិនបានដាក់បញ្ជូលក្នុងការសម្របសម្រួលនេះនោះទេ ដោយប្រជាពលរដ្ឋ ទទួច សុំអោយមន្រ្តីជំនាញខាងសូរិយោដីចុះទៅវាស់វែង ក្បាលដីលេខ ១៧៤ ដែលជាដីលោកព្រាប សុវត្តិ ព្រមទាំងវាស់វែងផ្លូវ ព្រោះ ផ្នែកខាងក្រោយ ដីផ្លូវមុន មានទទឹងប្រវែង ១០ម៉ែត្រ ហើយពេលនេះ នៅសល់តែ ៧ម៉ែត្រនោះទេ ។
តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងការសម្របសម្រួល ទាំង៣ចំណុច ខាងលើ លោកព្រាប សុវត្តិ ក៍បានយល់ព្រម ឯកភាពអនុវត្តចំពោះសំណូមពរបងប្អូនប្រជាពលរដ្ឋ។ តែ លោកព្រាប សុវត្តិ បានចោទប្រកាន់ប្រជាពលរដ្ឋ ថាបានធ្វើអោយខូច ឈ្មោះ លោក និងទាមទារអោយប្រជាពរលដ្ឋ សុំទោស តែប្រជាពលរដ្ឋបានបដិសេធ ព្រោះពួកគាត់មិនបានធ្វើខុសនោះទេ ។

គួរបញ្ជាក់ ថា ប្រជាពលរដ្ឋ ចំនួន ៧០នាក់ ដែលរស់នៅ ក្នុងភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជុំវិញផ្ទះលោក ព្រាប សុវត្តិ ក៍បាននាំគ្នាផ្តិតមេដៃប្តឹង លោកព្រាប សុវត្តិ ដោយចោទលោក ព្រាប សុវត្តិ ដែលជាតារា ចម្រៀងល្បីឈ្មោះ បានរំលោភយកដី ផ្លូវសាធារណះ ហើយ បានផ្តិតមេដៃ ប្តឹងទាស់ករណីក្បាលដីចុះបញ្ជីលេខ ១៧៤ដែលជាក្បាលដីលោកព្រាប សុវត្តិ ស្ថិតនៅភូមិ ច្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ដោយសារការចុះបញ្ជីនោះបានរំលោភចូលដីផ្លូវ។ តាមប្រជាពលរដ្ឋបានអោយដឹងថា ដីរបស់លោកព្រាប សុវត្តិ ពីមុនជាដីរួមរបស់ប្រជាពលរដ្ឋ ដែលបានលក់អោយ។ ប្រមាណ៤ឆ្នាំ មកហើយ លោកព្រាប សុវត្តិ បានមកទិញដី និងសាងសង់ផ្ទះ លើដីនោះ ដោយរំលោភមួយផ្នែកលើដីផ្លូវ។ លោកព្រាប សុវត្តិ បានយកដងផ្លូវផ្នែកខាងក្រោយ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយដាក់ឥដ្ឋ គំនរផ្សេងៗ ប្រក់តង់បិតផ្លូវតែម្តងធ្វើមិនអោយពួកគាត់ធ្វើដំណើរ។ ដោយមានការរំលោភបំពាន់ពួកគាត់ក៍បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរ សង្កាត់ ខណ្ឌនិងប្តឹងទាស់ក្បាលដីលេខ១៧៤ របស់លោកព្រាប សុវត្តិ ទៅសាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីនគររូបនៅកម្មសំណង់ ដើម្បីអោយចុះវាស់វែង តែស្ងាត់រហូតទើបតែ នៅរសៀលថ្ងៃទី៤ខែមីនា ឆ្នាំ ២០២០ មានអ្នកព័ត៌មានមកយកព័ត៌មាននិងឡាយ ទើបអាជ្ញាធរ ចុះមកសម្របសម្រួល។ ប្រជាពលរដ្ឋ នៅតែបន្តដាក់បណ្ដឹងសុំអោយមន្រ្តីជំនាញចុះមកវាស់វែង ក្បាលដីលេខ១៧៤របស់លោក ព្រាប សុវត្ថិ និងដីផ្លូវ ជំវិញផ្ទះលោកព្រាប សុវត្តិ ព្រោះផ្លូវ ពីមុន និងពេលនេះគឺរួមតូច៕

LEAVE A REPLY

Please enter your comment!
Please enter your name here