អេដា លាក់តម្លៃទិញសិទ្ធិ បទថេណា យកមកច្រៀងជា Version ស្រី

0

តារាចម្រៀងល្បីល្បាញ កញ្ញា អេដា បានចេញបទ”ជាអ្វីនឹងគ្នា” ជា version ស្រីយ៉ាងពីរោះ ខណៈដែលបទចម្រៀងនេះត្រូវគេដឹងថា ក្រុមហ៊ុនរបស់នាង បានទិញសិទ្ធិខ្ទង់ពាន់ដុល្លារ។ យ៉ាងណាមិញ នៅមិនទាន់មានការទម្លាយថា ទម្រាំទទួលបានការអនុញ្ញាតិនោះ តើបទ”ជាអ្វីនឹងគ្នា”ត្រូវបានភាគីអេដា ចំណាយប៉ុន្មានអោយប្រាកដនោះទេ។

កញ្ញា អេដា និយាយថា បទ”ជាអ្វីនឹងគ្នា ដែលនាងចេញបង្ហោះមុននេះ គឺពិតជាបទដើមរបស់តារាចម្រៀង លោក ថេណា ប៉ុន្តែបទចម្រៀងរបស់គឺជា Version ស្រីប៉ុណ្ណោះ ដោយនាងបញ្ជាក់ថា ហេតុផលដែលនាងហ៊ានចេញបទនេះ មិនមែនកូពីម្ចាស់ដើម ដោយគ្មានការអនុញ្ញាតិនោះទេ តែមានការផ្ដល់សិទ្ធិពីលោក ថេណា និងអ្នកពាក់ព័ន្ធក្នុងបទចម្រៀងនេះត្រឹមត្រូវ ដោយមិនមែនជាការចម្លងកម្មសិទ្ធិបញ្ញា ដោយគ្មានការផ្ដល់សិទ្ធទេ។ នាងទទួលស្គាល់ថាមានការព្រមព្រៀងក្នុងតម្លៃមួយខ្ពស់ តែនាងមិនអាចបង្ហើបថា ទម្រាំអាចយកបទនោះមកច្នៃជា Version ស្រី តើចំណាយអស់ប៉ុន្មាននោះទេ។ នាងថាជាការផ្ដល់តម្លៃដល់ម្ចាស់កម្មសិទ្ធិ ខណៈដែលនាងក៏ចង់អោយអ្នក Cover បទរបស់ម្ចាស់ដើម មកធ្វើអាជីវកម្ម គួរតែមានវប្បធម៌បែបនេះដូចគ្នា ដើម្បីទទួលបានប្រយោជន៍ទាំងសងខាង។ នាងថាមួយបទនេះគឺជារសជាតិថ្មី ឆ្លងឆ្លើយជាមួយម្ចាស់ដើម ហើយមុននឹងនាងយកមកច្រៀង អ្នករួមចំណែកក្នុងការផលិតបទនេះ ដូចជា លោក Kim Phon Sunny ម្ចាស់បទ លោក Tena និង លោក Noly សុទ្ធតែមានការឯកភាព។ ចម្រៀងក៏ត្រូវគេឃើញថា បានជួយលើកសម្រស់ និងប្រជាប្រិយភាពបទដើមរបស់លោក ថេណា អោយកាន់តែមានការចាប់អារម្មណ៍ទ្វេរដងផងដែរ។

ចង់ដឹងថាបទនេះ ពិរោះដូចម្ដេច សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here