តារាម្នាក់ទៀតហើយ! ភី សម័យ គ្រោះថ្នាក់ចរាចរ បាក់ដៃ យប់មិញ

0

ចប់កម្មវិធីខួបកំណើតតារាចម្រៀង លោក នួន បូរ៉ា កាលពីយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងភេទទី៣ កញ្ញា ភូ សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នានៅលើដងផ្លូវ បណ្ដាលអោយបាក់ដៃភ្លាមៗ ដោយក្រោយពីបញ្ជូនចូលមន្ទីរពេទ្យរុស្ស៊ី ត្រូវបានគ្រូពេទ្យតម្រូវអោយវះកាត់តឆ្អឹង ដោយសារតែដៃផ្នែកខាងធ្វេងត្រូវរបស់ត្រូវបានគៀបនឹងរថយន្តហើយបាក់ឆ្អឹង។

កញ្ញា ភី សម័យ បានថ្លែងក្រោយការប៉ះទង្គិចថា ក្រោយពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀ ហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏អកសឺ បណ្ដាលអោយគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុនៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។ នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថាមានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវអោយនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។

កញ្ញា ភី សម័យ សម្ដែង ការសោកស្ដាយ ដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេលបណ្ដាលអោយខូចខាតធ្ងន់ធ្ងរទាំងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលអោយគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here