អគារដ៏ចំណាស់មួយកណ្ដាលរាជធានី ត្រូវបានជ្រើសថតក្នុងភាពយន្ត«អ្នកស្នងអគារ»

0

កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០ ភាពយន្តខ្មែរដែលមានតួសម្ដែងជប៉ុន ក្រោមស្នាដៃផលិតករកម្ពុជា បានប្រកាសក្រុងពាលីត្រៀមចេញថតគួរអោយភ្ញាក់ផ្អើល ខណៈដែលអាគារចំណាស់មួយនៅជិតផ្សារតាប៉ាង ត្រូវបានគេជ្រើសជាទីតាំងសម្រាប់ថតភាពយន្តទាំងមូល។ នេះជាស្នាដៃដែលមានតួសម្ដែង២ប្រទេស គឺកម្ពុជា និង ជប៉ុនសម្ដែងរួមគ្នា។

រឿង«អ្នកស្នងអគារ» មានអ្នកដឹកនាំរឿង២សហផលិតរឿងនេះ មានលោកនេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ ជាមួយអ្នកនាង ជា សុខយូ។ សហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទិចមីឌាលីមីតធីត។ តារាសម្តែង មានលោក យូសុីហុីកូ ហូ សូដា អ្នកនាងថន ថាណែត ស្វែង សុជាតា លោករស់ មុនី្ន និងកុមារីម៉ានីកា។

លោក នេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ បានអះអាងថា រឿងនេះជាការសម្រិតសម្រាំងយកភាពជាគុណភាព អោយបានល្អ ។ ម្ល៉ោះហើយទើបយើងមិនទាន់ចង់ពន្លឿនការងារលឿនពេកនោះទេ ចង់ទុកពេលអោយយូរ ដើម្បីរចនាស្នាដៃមួយនេះ បានប្រសើរឡើង។ លោកថាភាពយន្តមួយនឹងក្លាយជាកម្រងអនុស្សាវរីយ៍ដែលផ្ដិតជាប់នូវទិដ្ឋភាពស្ទើរទាំងស្រុងនៃអគារដ៏ចំណាស់របស់កម្ពុជានៅកណ្ដាលរាជធានីដែលបានរៀបរាប់ខាងលើនោះផង។ លោកថា កន្លងមកលោកធ្លាប់តែផលិតរឿងខ្នាតខ្លី ចម្រៀងឬរឿងបែបអប់រំ តែនេះជាការចូលខ្លួនលើកទី១ដោយសន្យាថាខំ ប្រឹងបញ្ចេញការងារអោយបានល្អជាមួយខាងជប៉ុន។

អ្នកនាង ជា សុខយូ ជាសហនិពន្ធ និងជាសហដឹកនាំរឿង បានបញ្ជាក់ដែរថា ពួកយើងជាក្រុមការងារ មានការជឿទុកចិត្តគ្នាព្រោះម្នាក់ៗ មានវិជ្ជាជីវៈល្អ លើស្នាដៃរៀងៗខ្លួន។ អ្នកនាងជឿជាក់ថាភាពយន្តនេះ នឹងទាក់ទាញអ្នកមើល។ ជាពិសេសយើងបានរួមសាងស្នាដៃជាមួយជប៉ុនរិតតែពិសេសថែមទៀត។

អ្នកនាង ថា ណែត តារាឯករឿងនេះបានអោយដឹងថា ការសម្តែងរឿងនេះតម្រូវអោយនាងនិយាយជាភាសាជប៉ុន ព្រោះតួឯកប្រុសជាជនជាតិជប៉ុន ។ ដូចនេះនាងត្រូវខិតខំនិយាយអោយដូច ដែលជាការព្យាយាមធ្វើអោយល្អបំផុតមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here