ធ្លាក់កូដមួយប្រាវ ចាន់ស៊ី ស៊ីណាវ៉ាត្រា ថាសូម្បីតែឆ្កែក៏លែងចង់ព្រុះ

0

ជារៀងរាល់ឆ្នាំ តារាសម្ដែងជាយដែនលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា អន់ណាស់ក៏មាន Surprise ខួបកំណើតអោយ២ ឬ បី មុនថ្ងៃខួបកំណើតមកដល់នោះដែរ។ លើកលែងឆ្នាំនេះ គឺដល់ថ្ងៃខួបតាំងពីថ្ងៃទី១០ កុម្ភៈ ទៅហើយ នៅតែគ្មានអ្នកជាវិញខ្លួនចាប់អារម្មណ៍។

ការប្រែប្រួលនេះ ត្រូវបានលោកអះអាងថាបណ្ដាលមកពីមួយរយៈចុងក្រោយលោកមានការធ្លាក់ជីវភាពជាងមុនដោយអស់ទាំងឡាន បាត់បង់ទាំងការងារ ខណៈដែលអាជីវកម្មនាំចូលផលិតផលអនឡាញមកធ្វើជាទីផ្សារផ្ដាច់មុខ ក៏មិនសូវកាក់កប។ លោកចាន់ស៊ី ស៊ីណាវ៉ាត្រា បញ្ជាក់យ៉ាងខ្លីថា តាំងពីធ្លាក់កូដមក សូម្បីតែឆ្កែក៏មិនព្រុសដែរ កុំថាឡើយមានអ្នក Surprise ខួបកំណើតដូចឆ្នាំមុនៗ។ យ៉ាងណាមិញលោកថា អ្នកមើលស្រាលខ្លួន លោកនឹងចងចាំទុក ហើយលោកនឹងប្រឹងក្រោកឈរមិនអោយអ្នកណាម្នាក់សើចយំបានទេ បើទោះជាអ្នកខ្លះសើចយំថាលោកលាឈប់ការងារមកនាំចូលផលិតផល ថាជាការដើរខុស។

លោកថាផលិតផលដែលលោកនាំចូលកំពុងចាប់ផ្ដើមមានទីផ្សារ ហើយលោកក៏នឹងមានគម្រោងធំៗជាថ្មីវិញផងដែរ បើលោកត្រូវប៉ាន់ដីធ្លីដែលបានទិញទុក ដើម្បីយកមកផ្លាស់ប្ដូរជីវិតអោយហ៊ឺហារម្ដងទៀត។ លោកបញ្ជាក់យ៉ាងខ្លីថា សង្គមនគរអោយតម្លៃលើសម្ភារៈនិយម បើលក់ឡានរកស៊ី ហើយគេមិនសូវឃើញហ៊ឹកហ៊ាក់ គឺអ្នកស្គាល់ប៉ុណ្ណា ក៏មិនចង់មើលមុខតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here