ខណៈដែលអតីតបេក្ខនារី The Voice Kid ប្អូនស្រី សុខ សុជាតា បានក្លាយជាតារាចម្រៀងរបស់ហង្សមាស ដោយមានទាំងបទចម្រៀងផ្លូវការនៅក្នុងផលិតកម្មហង្សមាសនោះ កុមារី រ៉ន ចាន់ឌីន ដែលជាអតីតបេក្ខនារីខ្លាំងមួយរូប ក៏ត្រូវបានហង្សមាសដុសខាត់ធ្វើគ្រាប់ពេជ្រថ្មីរបស់ផលិតកម្មផងដែរ។ យោងតាមការបញ្ជាក់ថានាងនឹងមានបទចម្រៀងផ្ទាល់ខ្លួនក្នុងពេលខាងមុខ បើទោះជាខាងផលិតកម្មមិនតម្រូវទាញអោយនាងចុះកុងត្រានៅឡើយ។
រ៉ន ចាន់ឌីន វ័យ១៣ឆ្នាំ ដែលមានទឹកដមសំឡេងស្ទើរមិនចាញ់តារាជើងចាស់ក្នុងបទចម្រៀងប្រភេទបុរាណៗ បានថ្លែងក្នុងជំនួបឡើងឆាក តន្ត្រីបន្តផ្ទាល់ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«Carabao TV5 Spark Concert » កាលពីថ្ងៃទី២២ កក្កដា ថា បន្ថែមពីលើការយកចិត្តទុកចិត្តទុកដាក់របស់ហង្សមាសដែលជួយអោយអោយនាងបានឡើងឆាកធំៗញឹកញាប់នាពេលចុងក្រោយ ហង្សមាសក៏បានប្រាប់នាងថានាងរៀបចំ២អោយនាងបានច្រៀងនៅក្នុងផលិតកម្មផងដែរ។ នាងថាហង្សមាសបានត្រៀមបទចម្រៀងអោយនាងរួចហើយ ដោយនាងក៏សប្បាយចិត្តក្នុងការត្រៀមខ្លួនហាត់ច្រៀង និងត្រៀមអ៊ុតមើលសន្ទុះទីផ្សាររបស់ខ្លួនតាមរយៈគម្រោងនោះ។ នាងថាហង្សមាសមិនទាន់សម្រេចជ្រើសនាងអោយកុងត្រាដូចគ្នានឹងអតីតបេក្ខជន និងបេក្ខនារីដែលធ្លាប់បានប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកផ្សេងទៀត គឺដោយសារតែចង់មើលនាងជាមួយនឹងបទចម្រៀង២បទនោះសិន ទើបនាងត្រូវតែត្រៀមអោយល្អ នៅពេលបទចម្រៀងនោះត្រូវបានទម្លាក់អោយនាងហ្វឹកហាត់។ នាងថាមិនទាន់រំពឹងថាឱកាសចេញបទចម្រៀងបើកឆាកនៅក្នុងផលិតកម្មហង្សមាសក្នុងពេលដ៏ខ្លី តើនឹងជួយអោយនាងទទួលបានកេរ្តិ៍ឈ្មោះបន្ថែមកម្រិតណានោះទេ ប៉ុន្តែនាងថាជឿជាក់លើការផ្ចុងផ្ដើមរបស់ហង្សមាស និងថាត្រូវតែប្រឹង។
រ៉ន ចាន់ឌីន ប្រកាសថាបើនាងមានបទចម្រៀងផ្ទាល់ខ្លួន នោះនាងនឹងឡើងឆាកដោយបកស្រាយបទចម្រៀងជារបស់ខ្លួន ហើយបណ្ដាលមកពីនាងមិនទាន់ត្រូវបានហង្សមាសទម្លាក់បទអោយ និងមិនទាន់ត្រៀមខ្លួនផលិតបទចម្រៀងផ្ទាល់ខ្លួននៅឡើយ ទើបមានតែបកស្រាយបទចម្រៀងរបស់តារារៀមច្បង។ យ៉ាងណាមិញ នាងបទចម្រៀងដែលនាងចូលចិត្តបកស្រាយលើឆាក ភាគច្រើនគឺជាបទចម្រៀងប្រភេទជំនាន់ដើម ខណៈដែលបទចម្រៀងរបស់តារាយុវវ័យ ក៏នាងប្រឹងប្រែងហ្វឹកហាត់ដើម្បីអោយទាក់ទាញផងដែរ។ នៅលើវេទិកា«Carabao TV5 Spark Concert»នោះ បានបកស្រាយបទចម្រៀងពីជំនាន់ដើម ធ្វើអោយម្នាក់ៗកោតសរសើរពីទឹកដមសំឡេងយ៉ាងខ្លាំង ខណៈដែលក្នុងថ្ងៃនោះនាងក៏អាចបកស្រាយបទចម្រៀងញាក់ៗរបស់តារាយុវវ័យបានល្អ៕