សូ ស្រណោះ ក្លាយជាគណកម្មការអន្តរជាតិ ក្នុងការប្រកួតធំនៅថៃ

0

ដំណើរទៅកាន់ប្រទេសថៃ កាលពីល្ងាចថ្ងៃទី២១ កក្កដា លោកសូ ស្រណោះ បានថ្លៃងប្រាប់ថា លោកត្រូវបានគណកម្មអន្តរជាតិ ជ្រើសអោយធ្វើជា គណកម្មការផ្ដល់ពិន្ទុ បន្ទាប់ពីលោកត្រូវគេស្គាល់ថាជាបណ្ដិត្យព្យាណូបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងលោកក៏ត្រូវបានគេអញ្ជើញជាគណកម្មការផ្ដល់ពិន្ទុ នៅក្រៅប្រទេសបែបនេះចំនួន៤លើករួចមកហើយ។

លោក សូ ស្រណោះ និយាយថា សរុបទាំងលើកនេះផង លោកចេញធ្វើគណកម្មការផ្ដល់ពិន្ទុនៅក្រៅប្រទេសចំនួន៥លើកហើយ។

លោកថាការប្រកួតលើកនេះ គឺជាការប្រកួតជ្រើសរើសអ្នកឯកទេសព្យាណូតែក្នុងក្របខណ្ឌជនជាតិថៃប៉ុណ្ណោះ ទើបលោក គម្រោងស្នើអោយគណកម្មការៀបចំ ចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះ នៅក្នុងប្រទេសកម្ពុជា ឬ យ៉ាងហោចណាស់ ក៍ស្នើអោយព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីអោយលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងអោយកម្ពុជា ចូលរួមប្រកួត និងបង្ហាះសមត្ថភាព។ លោកនឹងត្រលប់មកកាន់ប្រទេសកំណើតវិញនៅថ្ងៃទី២៥ កក្កដាគឺបន្ទាប់ពីការប្រកួតជ្រើសរើសម្ចាស់ពានត្រូវបានបញ្ចប់។

ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន៣ខែមកហើយ ដោយលោកទើបតែត្រូវបានគណកម្មការជប៉ុនជ្រើសអោយធ្វើជាគណកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។

លោកថាកាតព្វកិច្ចលើកនេះ គឺតំណាងអោយកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និង ថៃផ្សេងទៀត ដើម្បីជ្រើសអ្នកពូកែផ្នែកព្យាណូម្នាក់ អោយក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណៈដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះ ជាបេក្ខជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here