ព្រាប សុវត្ថិ ប្រកាសចាប់ដៃជាមួយឧកញ៉ាវ័យក្មេង បើកជំនួញអចលនទ្រព្យ

0

បន្ទាប់ពីមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានលោកព្រាប សុវត្ថិ បើកគម្រោងពុះដីឡូតិ៍លក់នៅម្ដុំផ្លូវលេខ៥១ ពេលនេះ លោកព្រាប សុវត្ថិ ស្រាប់តែត្រូវបានគេប្រកាសថាចេញមុខចាប់ដៃជាមួយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា យ៉ាងកាលីបបន្ថែមទៀត បន្ទាប់ពីលោកឡេង ណាវ៉ាត្រា ទទួលជោគជ័យក្នុងជំនួញផ្នែកអចលនទ្រព្យ។ ការចាប់ដៃរបស់បុគ្គល្បីឈ្មោះទាំងពីរធ្វើអោយម្នាក់ៗលាន់មាត់សរសើរយ៉ាងខ្លាំង ខណៈដែលម្នាក់ជាបុគ្គលល្បីលំដាប់ប្រទេសដែលឈរឈ្មោះបើកជំនួញអ្វីក៏មានការចាប់អារម្មណ៍ ហើយម្នាក់ទៀតគឺជាបុគ្គលជោគជ័យខាងផ្នែកដីធ្លី និងសង់បុរីលក់ ដែលនឹងពិតជាធ្វើអោយជំនួញរួមគ្នារលូនទៅមុខ។

ប្រភពពីបុរីឡេង ណាវ៉ាត្រា បានអះអាងថា លោកព្រាប សុវត្ថិ កំពុងក្លាយជាដៃគូរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយអ្នកទាំងពីរនឹងបើកគម្រោងលក់ដីឡូតិ៍ និងសំណង់បុរីធំមួយនៅលើផ្លូវជាតិលេខ៣ នៅម្ដុំផ្សារព្រៃទទឹង ដែលគម្រោងនៃការចាប់ដៃគ្នានេះ ត្រូវបានគេអះអាងថាមានតម្លៃទឹកប្រាក់រហូតដល់រាប់សិបលានដុល្លារ។ លោកព្រាប សុវត្ថិ នឹងក្លាយជាភាគហ៊ុនមួយ និងក្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ដែលការចាប់ដៃនេះត្រូវបានធ្វើឡើងក្នុងពិធីគម្រប់ខួប៣ឆ្នាំរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ដែលបានដំណើរការនៅកម្ពុជា។ លោកព្រាប សុវត្ថិ នឹងបង្ហាញខ្លួនក្នុងពិធីសម្ពោធដីឡូតិ៍ថ្មីរបស់ក្រុមហ៊ុន ដោយអ្នកតាមដានមានការចាប់អារម្មណ៍ថា វត្តមានរបស់លោក ព្រាប សុវត្ថិ ពាក់ព័ន្ធនឹងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ពិតជាធ្វើនឹងធ្វើអោយក្រុមហ៊ុនអចលនទ្រព្យធំមួយនេះ ក្លាយជាក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ក្នុងស្រទាប់មហាជន ខណៈដែលលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសាងឈ្មោះជាឧកញ៉ាចិត្តធម៌ក្នុងស្រទាប់អ្នកគាំទ្រដែរ។

នៅមិនទាន់មានការទម្លាយថាតើលោក ព្រាប សុវត្ថិ បានទុនប៉ុន្មានហ៊ុនក្នុងគម្រោងចាប់ដៃជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ ប៉ុន្តែយោងតាមការចាប់ដៃ និងកិច្ចព្រមព្រៀងដែលត្រូវទម្លាយ គឺអ្នកទាំងពីរនឹងក្លាយជាដៃគូមុខជំនួញដ៏រឹងមាំមួយ ដើម្បីរួមចំណែកធ្វើអោយក្រុមហ៊ុនបុរី និងដីឡូតិ៍ ឡេងណាវ៉ាត្រា កាន់តែខ្ទរខ្ទារ និងរីកចំរើន ហើយក្លាយជាក្រុមអចលនទ្រព្យនាំមុខគេមួយនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here