វង្ស សុម៉ាលីន
ពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ខណៈ តារាចម្រៀងនិងសម្ដែងស្រី អ្នកនាង ឡោម លក្ខិណា ទើបតែទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាមួយនឹងស្វាមីបណ្តូរចិត្ត គឺលោក ប៉ា ពិសិដ្ឋ ដែលទើបតែមានវ័យទើបតែជាង៣ខែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្តាយនោះ នាងបានក្លាយជាស្ត្រីមេម៉ាយ កូនកំព្រាឪពុកដោយសារស្វាមីរបស់នាង បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្តែង បើយោងតាមបណ្តាញសង្គមផ្ទាល់របស់អ្នកនាង ឡោម លក្ខិណា បានបង្ហោះសារយ៉ាងក្រៀមក្រំថា « យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។ សូមជំរាបជូន ដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់ឲ្យបានជ្រាបថា យេីងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ សូម បងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនឲ្យល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់»។
គួរជម្រាបថា ពិធីបុណ្យសព្វស្វាមីរបស់ ឡោម លក្ខិណា ធ្វើនៅទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា៣។
ជាមួយនឹងព័ត៌មាននេះ មហាជន និងអ្នកសិល្បៈសម្តែងនៅការសោកស្តាយយ៉ាងខ្លាំង ដែលតារាស្រីរូបនេះបានបាត់បង់ស្វាមីជាទីស្រឡាញ់ យ៉ាងលឿនបែបនេះ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ៕








