ភោជនីយដ្ឋាន « សាន់ឡាយ » ធ្វើខួបគម្រប់២ឆ្នាំអបអរឆ្នាំថ្មី

0

តារាសម្តែងលោក ឈួន ពន្លឺ និង ពិធីករ នាង វ៉ាង សាន់ ដែលត្រូវបានគេដឹងថាជាម្ចាស់ភាគហ៊ុន ភោជនីយដ្ឋាន « សាន់ ឡាយ » បានធ្វើពិធីគម្រប់ខួប២ឆ្នាំ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ឆ្នាំមកនេះ។ ក្នុងនោះផងដែរយើងសង្កេតឃើញមានវត្តមាន តារាកិត្តិយសល្បីៗ ជាច្រើនបានអញ្ជើញចូលរួម។

កាលពីរាត្រីទី ៦ ខែ មករា ឆ្នាំ ២០២០ លោក ឈួន ពន្លឺ និង លោក នាង វ៉ាង សាន់ បានរួមគ្នាជាថ្មីម្ដងទៀតដើម្បីធ្វើពិធីគម្រប់ខួប២ឆ្នាំ នៃការបង្កើតភោជនីយដ្ឋានរបស់ខ្លួន នៅម្ដុំស្តុបទួលទំពូង។ នៅក្នុង ពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ភោជនីយដ្ឋាននេះផងដែរ ក៏ឃើញមានវត្តមានតារាសិល្បៈល្បីៗជាច្រើនរូបបានអញ្ជើញចូលរួមជាកិត្តយស។ ក្នុងនោះរួមមាន ម្ចាស់ផលិតកម្ម DP លោក កុយ ស៊ីឌឿន, កញ្ញា វណ្ណា វត្តី , លោក អ៉ឹម ជីវ៉ា, កញ្ញា ថន លក្ខិណា និងតារាល្បីៗជាច្រើនរូបទៀតមកចូលរួមអបអរក្នុងពិធីនេះ។

លោកបានបញ្ជាក់ដោយសារមានការគាំទ្រពីសំណាក់ភ្ញៀវជាច្រើន លោកក៏សម្រេចថាថាចូលឆ្នាំថ្មីនេះលោកបានរួមគ្នាចំណាយទុនបន្ថែមទៀតដើម្បី Update បន្ថែមជាលក្ខណៈ Skybar តនៅពីខាងលើភោជនីដ្ឋានទៀត ដើម្បីឱ្យមានភាពងាយស្រួលសម្រាប់បំពេញតម្រូវការភ្ញៀវគ្រប់២៤ម៉ោង។ ហើយក៏ត្រៀមបន្ថែមភ្លើងពណ៌ ព្រមទាំងការដេគ័រផ្សេងៗ ជាច្រើនទៀត ដើម្បីឱ្យកាន់តែប្រណិត និងទាក់ទាញជាងនេះ។ មិនតែប៉ុណ្ណោះក៏មានរួមបញ្ចូលបន្ថែមទាំងមុខម្ហូបប្លែកៗដែលមានរសជាតិដើមពីបរទេស ពិសេសគឺពង្រឹងនិងរក្សានូវគុណភាព ទាំងតម្លៃ ផ្នែកសេវាកម្ម ពិសេសអនាម័យផងដែរ។

លោកសង្ឃឹមថាភ្ញៀវចាស់ថ្មីទាំងអស់នឹងបន្តការគាំទ្រហាងរបស់លោក ពិសេសពេញចិត្តនូវគម្រោង skybar ថ្មីរបស់ហាង។ មិនតែប៉ុណ្ណោះលោកក៏នឹងត្រៀមបន្ថែមអ្វីដែលជាចំណុចខ្វះខាត និងបន្តរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនមិនឱ្យខកបំណងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here