កាលពីព្រឹកថ្ងៃទី១៩ កក្កដា អ្នកនាងគង់ សុជាតិ បានដឹកនាំក្រុមការងារចុះទៅកាន់សក់ដោយផ្ទាល់ ជូនដល់អ្នកភូមិនៅខណ្ឌសែនសុខ ដើម្បីអោយចាស់ៗ ក្មេង និងអ្នកភូមិទទួលបានឱកាសកាត់សក់ជូនហ្វ្រី ដើម្បីអោយអ្នកភូមិបានស្រស់ស្អាត និងបានកាត់សក់អោយត្រូវទម្រង់មុខ។
អ្នកនាងថានេះជាសកម្មភាពរបស់ក្រុមការងាររបស់អ្នកនាង ក្នុងអាជីពកាត់សក់ ដើម្បីអោយកូនសិស្សដែលទទួលបានការបណ្ដុះបណ្ដាលបានរួមចំណែកចែករំលែកការងារនៅក្នុងសង្គមផង និងដើម្បីបង្ហាញស្នាដៃរបស់សិស្សទាំងនោះផង។
យ៉ាងណាមិញ អ្នកនាងសកម្មភាពនេះនឹងបន្តធ្វើអោយកាន់តែធំសម្រាប់លើកក្រោយៗ ដើម្បីអោយក្រុមការងារក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈថែរក្សាសម្រស់សុជាតិ កាន់តែបានរួមចំណែកជួយសង្គម។
អ្នកនាងបានសរសេរបង្ហោះថា«អបអរសាទរ សម្រាប់សិស្សគ្រប់គ្នាដែលបានបញ្ចប់ការសិក្សា ផ្នែកកាត់សក់បុរសនារី អ៊ុតរួញទាំងអស់គ្នារបស់សុជាតិ សាលាបណ្តុះបណ្តាលវិជាជីវៈថែរក្សាសម្ផស្ស ហើយនេះគឺជា សកម្មភាពមនុស្សធម៌ថ្មីមួយដែលយើងទាំងអស់គ្នាបានមកដល់ភូមិ សំរោង ឃុំ ខ្មួញ ខណ្ឌ សែនសុខ រាធានីភ្នំពេញ គឺការចុះទៅកាត់សក់ជូន ចាស់ជរា និងក្មេងៗប្រជាពលរដ្ឋប្រមាណៈជាង១០គ្រួសារដោយយល់ឃើញពីការរស់នៅខ្វះខាតហើយពិបាកក្នុងការរកហាងកាត់សកនិងត្រូវចំណាយថវិកាផងនោះទើបពួកយើងចុះផ្ទាល់ក្នុងការងារនេះដើម្បីអោយពួកទទួលបាននូវភាពស្រល់ស្អាតហើយនិងមានអនាមយ័ក្នុងការរស់នៅផងដែល ហើយនេះក៏ជាកត្តាកាត់បន្ថយចំណាយនិងធ្វើអោយជីវភាពរស់នៅកាន់តែមានភាពរីករាយ ក៏សូមជូនពរអោយលោកយាយ លោកតា និង ពូ មីង បងប្អូន ក្មេងៗទាំងអស់សុខសប្បាយ មានសុខភាពល្អ រកទទួលទានមានបានផងដែល!!»។ អ្នកនាងថា មួយឆ្នាំៗទើបសាលាវិជ្ជាជីវៈរបស់ខ្លួន បណ្ដុះបណ្ដាលកូនសិស្សអោយមានជំនាញកាត់សក់ច្រើនណាស់ ប៉ុន្តែទើបតែលើកនេះ ដែលអ្នកនាងបានដឹកនាំកូនសិស្សអោយធ្វើសកម្មភាពបែបនេះ៕