អៀង ចេនឡា របូតការងារ៣ក្នុងពេលតែ១

0

ប្រមាណមួយខែមកហើយ ដែលតារាចម្រៀង និងជាតារាសម្ដែងក្រមិុចក្រមើមលោក អៀង ចេនឡា បានបង្ហាញខ្លួននៅលើទឹកដីបារាំង និង អឺរ៉ុប។ លោកត្រូវគេអះអាងថា ទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទឹកដីនោះ ប៉ុន្តែក៏របូតការងារធំបីព្រមគ្នាវិញផងដែរ ទន្ទឹមនឹងជោគជ័យនេះ។

លោក អៀង ចេនឡា បានថ្លែងពីប្រទេសបារាំងមកថា លោកទៅសម្ដែងនៅក្នុងប្រទេសបារាំងលើកនេះ គឺតែរយៈពេល៤០ថ្ងៃប៉ុណ្ណោះ ដោយលោកនឹងត្រលប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៥ មករា ក្នុងឆ្នាំ២០២០នេះ។ លោកថាមិនអាចបន្តគម្រោងដើម្បីសម្ដែងនៅក្នុងប្រទេសបារាំង តបតាមការសុំពន្យារពេលរបស់អ្នកធានាបានទេ ដោយសារតែគ្រាន់តែមកសម្ដែង៤០ថ្ងៃនោះ គឺរបូតការងារធំៗអស់៣។

លោក អៀង ចេនឡា បញ្ជាក់ថា លោកត្រូវកុងត្រាសម្ដែងភាពយន្តភាគចំនួន៣ នៅចុងឆ្នាំ២០១៩ និង ដើមឆ្នាំ២០២០ ប៉ុន្តែលោកសម្រេចចិត្តច្រានចោលទាំងអស់ ដោយសារតែរឿងទាំង៣ មិនអាចចដល់លោកត្រលប់មកពីបារាំង ទើបចេញថតបាន។ ភាពយន្តទាំង៣នោះ គឺមួយរឿងរបស់ហង្សមាស មួយរឿងរបស់ PNN និងមួយរឿងរបស់ ប៉ុស្តិ៍លេខ៥ ទើបជារឿងគួរអោយស្ដាយ ដែលលោកត្រូវបាត់ឱកាសបង្ហាញមុខក្នុងភាពយន្តរបស់ស្ថាប័នធំៗទាំង៣។ យ៉ាងណាមិញលោកថាខ្លួនក៏មានការងារត្រូវសម្តែងបន្តបន្ទាប់ផ្សេងទៀតផងដែរ ទើបលោកស្រូតចុះពីបារាំង នៅពាក់កណ្ដាលខែមករា ដើម្បីកុំស្ងាត់យូរការងារក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here