អេដា និង គូស្នេហ៍ ប្រឹងរកលុយរៀបការ ក្រោយបើកហាងអស់៨ម៉ឺនដុល្លារ

0

កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩ តារាចម្រៀង Original Song កញ្ញា អេដា និង គូដណ្ដឹងជនជាតិអាមេរិកកាត់ខ្មែរ បានបើកសម្ពោធហាង Fast Food ឬ នំ Tacos ដ៏ល្បីនៅរដ្ឋកាលីហ្វកញ៉ា និង មិចស៊ិចកូ ដោយអះអាងថាប្រើទុនអស់ជិត៨ម៉ឺនដុល្លារ។ ជាមួយនឹងការប្រកាសនេះ កញ្ញា ប្រាប់ថា ត្រូវចាំដៃគូស្នេហ៍ប្រឹងរកលុយសិន ទើបអាចកំណត់ថាត្រូវការពេលណា ឬ ឆ្នាំណាបាន ខណៈដែលនាងប្រាប់ថា ក៏ដាក់គោលដៅនៅចុងឆ្នាំ២០២០។

កញ្ញា អេដា និយាយថា គូដណ្ដឹងរបស់នាង និង នាង តស៊ូបើកហាងអាហារប្រភេទ Fast Food ឈ្មោះ Tacos ដែលជាប្រភេទអាហារពេញនិយមនៅអាមេរិក និង មិចស៊ិចកូ ប្រមាណជាង១ឆ្នាំមកហើយ ដោយតស៊ូបើកតាំងពីជាកូនតូបតូច រហូតដល់បើកជាហាង ដែលមានកន្លែងអង្គុយទទួលទាន។ មកទល់ពេលនេះ ហាងរបស់នាងមាន២សាខាហើយ ដោយសាខាទី១នៅក្រោយទីស្នាក់ការកណ្ដាលធនាគារ ABA បឹងកេងកង និងសាខាទី២នៅផ្លូវ៥៩០ ក្រោយគេហដ្ឋានសម្ដេចសេនាទៀបាញ់ ដែលទើបប្រកាសបើកសម្ពោធកាលពីល្ងាចថ្ងៃទី២៨ ធ្នូ ២០១៩ នោះ។ អាជីវកម្មនេះ នាង និង គូដណ្ដឹង ប្រើអស់ប្រមាណ៨ម៉ឺនដុល្លារ ទើបនាងបញ្ជាក់ថាមិនទាន់សម្រេចចិត្តរៀបការ ដោយសារតែចំណូលដែលប្រឹងរកបាន ចាយលើអាជីវកម្មនេះ ដែលតម្រូវអោយនាង និងគូស្នេហ៍ត្រូវប្រឹងរកជាថ្មី។

អេដា បន្តថា នេះជាប្រភេទអាហារវ៉ិចខ្ចប់ស្រដៀងនឹងភីហ្សា និង បឺហ្គរដែរ ហើយដោយសារតែគូដណ្ដឹងនាងជាមេចុងភៅផ្ទាល់ ទើបផលិតអោយចេញជារសជាតិបែបអាស៊ី ដោយមានទាំងស្នូលបន្លែ និង សាច់ច្រើនប្រភេទ ដើម្បីអោយមានរសជាតិច្រើន។ នាងគ្រោងពង្រីកទីតាំង និង លក់ម៉ាកយីហោ អោយមានច្រើនសាខា បន្ទាប់ពីបើកដំណើរការជាង១ឆ្នាំ ហើយទទួលជោគជ័យ។ នាងក៏ប្រកាសថានឹងដឹកដៃគូដណ្ដឹងយ៉ាងហោចចុងឆ្នាំ២០២០ គឺរហូតដល់នាង និង គូដណ្ដឹងសន្សំលុយបានគ្រប់គ្រាន់ ក្រោយពីយកដើមទុនទៅបើកអាជីវកម្មមួយនេះ ឡើងអស់ពីខ្លួននោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here