ក្រោយហេតុការណ៍ មរណភាព នាយស្មាញ ដ៏រន្ធត់

0

វង្ស សុម៉ាលីន

ព័ត៌មានដ៏គួរឱ្យសោកសង្រេងមួយខណៈណៈ តារាកំប្លែងជើងចាស់ នាយ ស្មាញ ត្រូវបានទទួលមរណៈភាពហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដោយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៨ ខែ ធ្នូ វេលា ម៉ោង ៥ល្ងាច។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា លោក
ត្រូវបានរថយន្តធន់ធំដឹកដី កិនស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយជនរងគ្រោះបានកៀបជាប់ខាងក្រោមរថយន្តតែម្ដង ត្រង់ចំណុចផ្លូវ ៦០ ម៉ែត្រ ត្រង់ស្តុបរថយន្ត ម៉ាកសឺដេស កែងនឹងផ្លូវ ៣០ ម៉ែត្រ។ ហេតុការណ៍នេះបានធ្វើឱ្យបាត់បង់ជីវិតតារា កំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព ហើយ ភរិយារបស់លោកក៏ទទួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ សាក្សីបានបញ្ជាក់ទៀតថា ជនរងគ្រោះជិះម៉ូតូទ្រីមសង់ 1B-6970 ខណៈរថយន្ត បង្ក ពាក់ស្លាកលេខ 3E-7789 ធន់ធំដឹកដី ។

យ៉ាងណាមិញ ជនបង្កដែលមានឈ្មោះថា ទិត ទី រស់នៅក្នុងស្រុក ស្រីសន្ធរ ខេត្តកំពុងចាមត្រូវ បានសមត្ថកិច្ចឃាត់ខ្លនបាន និង នាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោមដើម្បី រង់ចាំធ្វើការដោះស្រាយ។

នេះជារឿងមួយដ៏គួរឱ្យរន្ធត់ខណៈមរណៈភាពរបស់លោកត្រូវបានអ្នកសិល្បៈ និង ប្រជាជនខ្មែរយើងទាំងមូល មានសេចក្ដីសោកស្ដាយជាពន់ពេកដែលបាត់បង់វីរៈសិល្បៈករដ៏ឆ្នើមប្រចាំប្រទេស។ មិនតែប៉ុណ្ណោះពួកគេក៏បង្ហោះសារសោកស្ដាយនិងចូលរួមរំលែកទុក ដោយសូមជូនពរឱ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here