ចប់ហើយ! អតីតតារាសម្ដែង ព្រីង ច័ន្ទបុត្រ ត្រូវម្ចាស់បំណុល ចេញមុខហែកហួរ

0

មិនត្រឹមតែបរាជ័យក្នុងជីវិតស្នេហា ក្រោយពេលបាត់មុខពីសិល្បៈប៉ុណ្ណោះទេ យោងតាមហ្វេសប៊ុក ដែលមានឈ្មោះថា Roselyne Dalva ក៏បានបង្ហោះថា អតីតតារាសម្ដែង លោក ព្រីង ច័ន្ទបុត្រ ដែលធ្លាប់ជោគជ័យក្នុងអាជីពចម្រៀង និង ពិធីករ ក្រោមការជ្រោមជ្រែងរបស់ លោក ហ្វៃ សំអាង នោះ កំពុងគេចវេសបំណុល និងថែមទាំងគំរាមដល់ម្ចាស់បំណុលផងដែរ។ នេះជាដំណឹងអសោចចុងឆ្នាំរបស់លោក ខណះដែលលោកក៏ត្រូវគេដឹងថា ក្រោយពេលបាត់មុខ គឺមិនសូវលេចធ្លោដូចមិត្តរួមជំនាន់ក្នុងក្រុម F4 ដែលភាគច្រើនគេក្លាយជាអ្នកមានស្ដុកៗនោះ។

ម្ចាស់ហ្វេសប៊ុក ដែលអះអាងថាគឺជាម្ចាស់បំណុល និងជាជនរងគ្រោះនោះ ក៏ប្រកាសពីការដាក់បណ្ដឹងផងដែរ បន្ទាប់ពីលោកព្រីង ច័ន្ទបុត្រ មិនព្រមដោះស្រាយបំណុល ហើយនិយាយគំរាមកំហែង។ ម្ចាស់ហ្វេសប៊ុកសរសេរថា”កាអត់ធ្មត់មនុស្ស មានណែនកំណត់ ជំពាក់លុយគេហើយ មិនមកដោះស្រាយ ធ្វើសំដីលយទៀត ខ្ញុំទុកពេលអោយ1ឆ្នាំហើយ ព្រោះការយោគយល់ តែអ្នកឯងមិនដែរយល់ដល់ខ្ញុំទេ ប្លុកហ្វ៊េកបុកខ្ញុំអស់ ហើយខ្ញុំព្យាយាមទាក់ទងក៏មិនបាន :-1:?:-1:?:-1:?:-1:?:-1:?”។ នាងខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នា មើលមុខប្រុសម្នាក់នេះទៅ សន្យាសងលុយ តែដល់ពេលទា ធ្វើគេចវេសមិនព្រមសង ហើយនិយាយគំរាមខ្ញុំ និយាយមើលងាយខ្ញុំ បញ្ជាមិត្តភ័ក្ត្រគាត់អោយប្លុកហ្វេសប៊ុកខ្ញុំទៀត ខ្ញុំទុកពេលអោយហើយ នៅមិនមកស្រាយ មិនចង់សងលុយខ្ញុំ។ ចរឹតចឹងធ្វើអោយខូចគេអ្នកល្អ ពិតប្រាកដអស់ហើយ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងចុងខែ១ ឆ្នាំ២០២០នេះហើយ បើនៅមិនព្រមដោះស្រាយ”។

យ៉ាងណាមិញគឺនៅមិនទាន់ដឹងថា តើរឿងរ៉ាវពិតនៅពីក្រោយការផ្ទុះរឿងនេះ តើយ៉ាងណាទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here