


កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ ផលិតកម្ម LD បានប្រកាសដាក់បញ្ចាំងជាផ្លូវការ ដោយតាមគម្រោង គ្រប់រោងនៅកម្ពុជា នឹងដំណើរការលក់សំបុត្រចាប់ពីថ្ងៃទី១៩ ធ្នូ តទៅ ដើម្បីទាក់ទាញអ្នកគាំទ្រជិតដាច់ឆ្នាំ។ នេះជាវត្តមានរឿងថ្មីរបស់ផលិតកម្ម LD បន្ទាប់ពីផលិតកម្មមួយនេះ ទើបតែកក្រើកភាពយន្តរឿង”នាឡិកា” ក្នុងរោងភាពយន្ត។
ភាពយន្តដែលប្រកាសដាក់បញ្ចាំងនេះ សម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ លោក កែន ឧត្តមវាសនា អ្នកនាងគ្រត លោក លាង ឧត្តម និងតារាសម្ដែងជាច្រើនរូបទៀត ខណៈដែលអ្នកនាង សុខ សោម៉ាវត្តី សម្ដែងជាតួស្រីស្រលាញ់ស្រី ប៉ុន្តែដើម្បីពួកម៉ាកគឺលោក ជា សុវណ្ណនរាហ៍ នាងក៏សម្រេចចិត្តតែងតួជាស្រី ធ្វើជាភរិយាកុងត្រារបស់លោក ដើម្បីអោយម្ដាយរបស់លោកដែលមានជម្ងឺធ្ងន់បានញញឹម ហើយចុងក្រោយនាងក៏ក្លាយជានារីស្រលាញ់ប្រុស និងសុខចិត្តធ្វើជាភរិយាស្របច្បាប់របស់ពួកម៉ាក ស្របគ្នាដែលនារីដែលអ្នកនាងស្រលាញ់ ក៏ផិតក្បត់នាង។ ភាពយន្តត្រូវគេកត់សម្គាល់ថា ពោរពេញដោយសំណើចសើចសប្បាយតាំងពីដើមដល់ចប់ ដោយមានការរំពឹងយ៉ាងខ្លាំងថារឿងនេះនឹងទទួលបានការគាំទ្រខ្ពស់ មិនខុសពីភាពយន្តមុនៗ។
អ្នកនាង សុខ សោម៉ាវត្តី បញ្ជាក់ថា មួយរឿងនេះមិនប្លែកទេ ដោយសារតែពេលកន្លងទៅអ្នកនាង ក៏ធ្លាប់សម្ដែងស្រីចរឹតប្រុសបែបនេះរួចមកហើយ។ មួយរឿងនេះ អ្នកនាង បានទាំងលើកឡើងថា ស្រួលលេងជារឿងមុន ដែលអ្នកនាងសម្ដែងចរឹតជាមួយគូស្នេហ៍ គឺលោក លី វ៉ាហេទ នោះផង។
ខាងក្រោមនេះ ជាសកម្មភាពក្នុងពិធីសម្ពោធរឿង”ប្រពន្ធខ្ញុំស្រលាញ់ស្រី” នៅរោងកុនទំនើប ផ្សារស៊ីធីម៉ល៖


































