រំជួលចិត្ត ពេលឮកូនស្រី ស្ដេចវីយូឡុង អ៊ុ ដារ៉ា ថ្លែងពីភាពដុនដាបរបស់ឳពុក

0

ស្ទើរស្រក់ទឹកភ្នែកនៅពេល កូនស្រីស្ដេចវីយូឡុង លោក អ៊ុ ដារ៉ា ថ្លែងបញ្ជាក់ពីជំងឺរបស់លោកជាសាធារណៈ ស្របគ្នាដែលលោកត្រូវគេស្គាល់ថា ជាសិល្បករដែលធ្លាប់មានស្នាដៃម្នាក់។ កូនស្រីរបស់លោក បានពោលពាក្យយ៉ាងកម្សត់លាយឡំ ដោយទឹកភ្នែក បន្ទាប់ពីជំងឺរបស់លោក នៅតែដុនដាប។

កញ្ញា សម ថារ័ត្ន ជាកូនស្រី និងជាកីឡាការិនីល្បុកត្តោបានបង្ហោះយ៉ាងគួរអោយសង្វេគថា«អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិត ដើម្បីជាជនគំរូ សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងអោយកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដីវោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើរ ដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ»។ នាងថាស្ថានភាពគ្រួសារយើងពីមុន វេទនា ឥឡូវនេះពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយក្ដីសុខបំផុត។ នាងតែងត្រលប់ទៅមើលរូបថត និងអនុស្សាវរីយ៍លោកពីមុនៗ ស្រក់ទឹកភ្នែក ស្ដាយ ស្ដាយពុកប្រញាប់ធ្លាក់ខ្លួនឈឺ ពុកអត់ទាន់បានដេញធាក់កូនៗអោយរៀនភ្លេងរៀននិពន្ធអីផង។ ក៏មិនដែលលឺពុកអួតប្រាប់កូនមួយម៉ាត់ថា «ឪពីមុនល្បីដែរណា! អួតមួយម៉ាត់ពីរអី អត់អាលីង”។
នាងបន្តថាលោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករោយចង្កេះ ឈឺក្បាល ស្រ្តេស ព្រោះឪប្រើខួរក្បាលគិតច្រើ»។ ការលើកឡលងរបស់នាង ធ្វើអោយម្នាក់ៗចង់ស្រក់ទឹកភ្នែក។

គួរបញ្ជាក់ថា បិតាវីយូឡុង អ៊ុ ដារ៉ា ធ្លាប់ល្បីឈ្មោះខ្លាំង នៅក្នុងអំឡុងទសវត្សឆ្នាំ៦០។ លោកបាននិពន្ធបទចម្រៀងជាច្រើន ដូចជាបទ«រូបអូនហ្នឹងហើយ» បទ”ថ្ងៃណាមានសង្ឃឹម«បទ ឈប់ស្រលាញ់អូនទៅ» «នេះឬផលបុណ្យ?» «ស្រលាញ់អូនដល់ណា» «ចាស់ជូរឯម» ជាដើម ដែលសុទ្ធតែល្បីមកដល់ជំនាន់ក្រោយ។ មកដល់ពេលនេះ លោកមានវ័យ៧៩ឆ្នាំ ដោយមានជំងឺឆ្អឹងត្រគាកខាងឆ្វេងហើយដើរមិនរួចអស់រយៈពេលច្រើនឆ្នាំមកហើយ៕