ទើបតែទទួលពានជាពាណិជ្ជករឆ្នើម ពីរបីលើកមុននេះប៉ុណ្ណោះ នៅថ្ងៃទី 11-12-2019 មុននេះ ពិធីការិនី កញ្ញា ឌួង ហ្សូរីដា បានដឹកនាំប្អូនស្រី ឡើងទៅយកពានឆ្នើមទៀតហើយ នៅក្នុងប្រទេសថៃ ខណៈដែលព្រឹត្តិការណ៍ គឺជាការប្រកួតពានដល់អ្នកជោគជ័យមុខជំនួញ នៅក្នុងតំបន់អាស៊ី ធំជាងមុន។ កញ្ញា និង ប្អូនស្រីទាំងពីរ ទទួលបានពានបន្ទាប់ពីហាង មុទិតា នៃក្រុមហ៊ុន MUDHITA Trading Co.LTD ត្រូវបានគេវិនិច្ឆ័យថាជាក្រុមហ៊ុន ដែលមានស្ដង់ដា និងជាក្រុមហ៊ុនដែលជោគជ័យ ក្នុងមុខជំនួញនាំចូលផលិតផល។
កញ្ញា ឌួង ហ្សូរីដា សរសេរបង្ហោះថា “យេីងខ្ញុំមានឱកាសទទួលបានពានរង្វាន់កិត្តិយសសារជាថ្មី លើកទី២នៅប្រទេសថៃ ដល់ទៅ៣ពានរង្វាន់ថែមទៀត សំរាប់ក្រមហ៊ុននៅប្រទេសថៃនាម្សិលមិញ។ នេះជាការផ្តល់ពានរង្វាន់សំរាប់ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៏សំរាប់ក្រុមហ៊ុនដែលមានអាជីវកម្មទាក់ទងនិងគ្រឿងសំអាង សាលាបង្រៀនកែសម្ជស្ស គ្លីនីក ហាងSpa ។ល។ ដែលមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជាច្រើនពីប្រទេស កូរ៉េ ថៃ កម្ពុជា វៀតណាម ស្វិសដេន…។
ពានរង្វាន់ដែលយេីងខ្ញុំទទួលបានមាន
:trophy:The Best Ceo Of Asian Star Award 2019 សំរាប់ផលឹតផល SSO/SHO ទទួលដោយ Ceo DUONG ZORIDA
:trophy:The Best Health & Beauty Products Of Asian Award 2019 សំរាប់ផលឹតផល MUDHITA GS-2113 Snail Serum (សេរ៉ូមសាំញុំ) ដោយ Miss.DUONG KOZONA
:trophy:The Best Health & Beauty Business Of Asian Star Award 2019 សំរាប់ផលឹតផល N27 ដោយ Miss DUONG ZORIMA
:information_desk_person:មានអារម្មណ៍ថារំភេីប និង មោទនភាពដែលក្រុមហ៊ុនយេីងខ្ញុំទទួលបានជោគជ័យបន្ថែមនាពេលនេះ ហេីយសន្យាថាយេីងនឹងបន្តការផលឹតបន្ថែមនូវផលឹតផលគុណភាពខ្ពស់ជាច្រេីនទៀតដេីម្បីបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត។
:pray:ជាចុងក្រោយសូមអរគុណដល់ការជូនពរ និង សម្តែងការអបអរសាទររបស់អ្នកទាំងអស់គ្នា ហេីយក៍សុំអភ័យទោសដែលធ្វេីការឆ្លេីយតបមិនទាន់អស់:pray:
ដោយក្តីគោរព និង ស្រឡាញ់
ឌួង ហ្សូរីដា
Ceo MUDHITA Trading Co.LTD“។











































