មិនធម្មតា ខៀវ សានសាណា បង្ហាញវត្តមាន ក្នុងកម្មវិធីអាស៊ានដ៏ធំលើកទី១៩

0

មិនមែនជារឿងចៃដន្យនោះទេ ដែលពិធីការិនីល្បីល្បាញអ្នកនាង ខៀវ សានសាណា ត្រូវបានជ្រើសជាពិធីការិនីក្នុងកម្មវិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី១៩ ដែលប្រទេសបណ្ដាប្រទេសក្នុងអាស៊ានចូលរួម និងជាព្រឹត្តិការណ៍ ដែលមាននាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ជាប្រធានអង្គប្រជុំ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ ប៉ុន្តែគឺជាអ្វីដែលមហាជនកត់សម្គាល់ឃើញថា គឺជាភាពលេចធ្លោដែលនាងទទួលបាន។

រូបភាពជាច្រើនសន្លឹកពីការបង្ហាញខ្លួន របស់តារាស្រីរូបនេះ គ្មានអ្នកណាមិនកោតសរសើរទេ ដោយសារតែនាងគឺតារាសិល្បៈនៅក្នុងពិភពសិល្បៈតែម្នាក់ ដែលមានឱកាសកាន់ក្បាលមេក្រូ ក្នុងកម្មវិធីកម្រិតអន្តរជាតិ។ នៅប្រទេសកម្ពុជា មិនមែនមានតែ ខៀវ សានសាណា ទេ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានសមត្ថភាពអាចលើកដាក់សំលេង និងពាក្យពេចន៍ក្នុងកម្មវិធីផ្លូវការ ពោលគឺមានពិធីករ និងពិធីការិនី ដែលត្រូវគេដឹងថាមានសមត្ថភាពបែបបទជាច្រើនទៀត។ អ៊ីចឹងហើយ ទើបឱកាសបង្ហាញខ្លួនរបស់នាង ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំមួយនេះ គឺជាវេទិកាកម្រ។ ម្នាក់ៗមិនត្រឹមតែមើលឃើញពីភាពលេចធ្លោរបស់នាង នៅពេលនាងបានបង្ហាញសមត្ថភាពអត្ថាធិប្បាយ នៅក្នុងកម្មវិធីស្ដង់ដារធំមួយនេះទេ តែទឹកដមសំលេងរបស់នាង មិនថាភាសាជាតិ និង ភាសាអង់គ្លេសដែលនាងបានបន្លឺនៅក្នុងពិធី ក៏ធ្វើអោយម្នាក់ៗមិនសរសើរពិធីការិនីរូបនេះផងដែរ។

ខៀវ សានសាណា បញ្ជាក់ថានាងពិតជារំភើបចិត្តណាស់ ដែលបានបង្ហាញក្នុងកម្មវិធីអាស៊ាននេះ ប៉ុន្តែនាងក៏ភិតភ័យពីការអត្ថាធិប្បាយមិនបានល្អផងដែរ បើទោះជានាងធ្លាប់កាន់ក្បាលមេក្រូក្នុងកម្មវិធីធំៗរាប់មិនអស់រួចមកហើយ។ យ៉ាងណាមិញ នាងថាសប្បាយចិត្ត ដែលការងារនៅក្នុងថ្ងៃនោះ មុនមានកំហុសកើតឡើង ហើយថែមទាំងត្រូវបានការសរសើរ ក្រោយចប់កម្មវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here