ម្ចាស់បទ « វ៉ល់ៗ » សម្រាលបានកូនប្រុសកាលពីយប់មិញ

0

វង្ស សុម៉ាលីន

តារាចម្រៀងដ៏មានប្រជាប្រិយភាព នីរ័ត្ន ទោះមិនបានញ្ចេញសកម្មភាពក្នុងសិល្បៈយ៉ាងណាក្ដី ក៏ស្រីស្រស់រូបនេះត្រូវបានអ្នកគាំទ្រចាំតាមដានពីជីវិតរបស់នៅប្រចាំថ្ងៃរបស់នាង ពិសេសក្រោយពេលនាងរៀបការចេញទៅប្រទេសអូស្ត្រាលីរួច។ ហើយខណៈពេលនេះនាងក៏បានសម្រាលកូនដោយសុវត្ថិភាពផងដែរកាលពីយប់មិញ។

ក្រោយបាត់មុខក្នុងវិស័យសល្បៈ បោះជំហានទៅសោយសុខនិង កសាងគ្រួសារថ្មីជាមួយស្វាមីនៅក្នុងទឹកដីអូស្ត្រាលី នីរ័ត្នបានទទួលនូវចំណងដៃដ៏មានន័យមួយគឺកូននៅក្នុងផ្ទៃ។ ហើយកាលពីយប់មិញតារារូបនេះក៏បានសម្រាលកូនប្រុសមួយដោយជោគជ័យជាមួយនឹងស្នាមញញឹមពោពេញដោយក្ដីសុខពីសំណាក់ក្រុមគ្រួសារ ពិសេសស្វាមីរបស់អ្នកនាងផ្ទាល់តែម្ដង។

ទើបតែកើតសោះតែតាមរយៈរូបភាពដែលបានបង្ហោះ បានឱ្យឃើញមុខកូនប្រុសរបស់នាងដ៏គួរខ្នាញ់និងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ មិនតែប៉ុណ្ណោះស្វាមីរបស់នាងហាក់យកចិត្តទុកដាក់ ថ្នាក់ថ្នម និងមើលថែរូបនាងខណៈពេលដែលនាងកំពុងសម្រាលកូនគ្រប់ពេលវេលាមើលទៅពិតជាមានសេចក្ដីសុខខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here