ស្រឡាញ់ពេក ថមមី សាក់រូប សួស វីហ្សា ជាប់ទ្រូង

0

វង្ស សុម៉ាលីន

គូរស្វាមីភរិយាតារាប្រុសស្រីថ្មីថ្មោង សួស វីហ្សា និង ថមមី បន្ទាប់ពីរៀបការរួចពួកគេតែងតែបង្ហោះរូបភាពផ្អែមល្ហែម តាមរយៈដំណើរកំសាន្តក្រេបទឹកឃ្មុំ។ រូបភាពស្វីតៗជាច្រើនត្រូវ បានទស្សនិកជនលួចច្រណែន និងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញស្វាមីរបស់ សួស វីហ្សា មានសាក់រូបរបស់នាងនៅលើដើមទ្រូង។

ជាក់ស្ដែងតារាចម្រៀង សួស វីហ្សា ត្រូវបានស្វាមីយករូបរបស់នាង ទៅសាក់លើដើមទ្រូង ដើម្បីបញ្ចាក់ពីក្ដីស្រឡាញ់ស្ម័គ្រស្មោះគ្មានថ្ងៃប្រួលប្រែ ធ្វើឱ្យសួស វីហ្សា រំភើបញញឹម បិទមាត់មិនជិត។ យោងតាមគណនីផ្ទាល់របស់លោកថមមី បានបង្ហោះដោយលើកឡើងថា «ស្រលាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះគឺបញ្ចាក់ថាអូននៅក្បែរបងគ្រប់វេលាប្រពន្ធសំលាញ់…»។ គួរកត់សម្គាល់ថា ថមមីគឺជាតារាប្រុសទីពីរ ដែលស្ម័គ្រចិត្តយករូបមនុស្សជាទីស្រឡាញ់នៅលើដើមទ្រូង បន្ទាប់ពីពិធីករ លោក អេង រិទ្ធី។

មិនតែប៉ុណ្ណោះអ្នកទាំងកំពុងមានគម្រោងកសាងគ្រួសារដោយត្រៀមយកកូនភ្លាមៗ ហើយពួកគេបានកំពុងចំណាយពេលវេលាធ្វើដំណើរកំសាន្តនិងក្រេបទឹកឃ្មុំទៅប៉ែកអឺរ៉ុបប្រមាណជាង៨ប្រទេសបន្តទៀត។ ជាមួយគ្នានេះផងដែរអ្នកទាំងពីកំពុងត្រៀមបើកហាងលក់សម្លៀកបំពាក់រួមគ្នាឆាប់ៗនេះទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here