ជ័យ សុវ៉ាត កាដូ៧បទ ថ្ងៃសម្ពោធហាង ជេកឃុនព្រិល

0

ក្នុងពិធីសម្ពោធហាង ជេកឃុនព្រិល កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩ តារាចម្រៀងសាន់ដេ លោក ជ័យ សុវ៉ាត ក៏ចូលរួមជាកិត្តិយសផងដែរ ដោយលោកបានកាដូចំនួន៦បទ សុទ្ធតែជាបទពិរោះៗ ដែលទទួលបានការគាំទ្រ។ ក្នុងនោះលោកក៏ប្រកាសអោយដឹងថា នឹងបន្តបញ្ចេញបទល្អៗវាយលុកទីផ្សារផងដែរ។

លោក ជ័យ សុវ៉ាត និយាយថាលោកពិតជាអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវបានអញ្ជើញជាតារាកិត្តិយសក្នុងកម្មវិធីសម្ពោធហាងជេកឃុនព្រិល ខណៈដែលក្នុងថ្ងៃនោះក៏មានវត្តមានតារាជាច្រើនចូលរួម។ ជាមួយនឹងការបង្ហើរសំនៀង៧បទ អមដោយការដូរឈុត២ឈុតផ្សេងគ្នា អ្នកចូលរួមក៏ទាក់ភ្នែក ដក់អារម្មណ៍េជាមួយតារារូបនេះ មិនតិចដែរ។

លោក រ៉ូហ្វាត ជំនួយការថៅកែហាងបញ្ជាក់ថា ហាងជេកឃុនមានមួយសាខារួចហើយ ប៉ុន្តែដោយសារតែទីតងចាស់ ស្ថិតនៅម្ដុំផ្សារដើមថ្កូវ មិនសូវអំណោយផលរឿងទីធ្លារ ទើបថៅកែរបស់លោកសម្រេចបើកសាខាទី២ នៅជិតក្លោងទ្វារវត្តសំរោងអណ្ដែត ដោយទីតាំងថ្មីនេះ អាចទទួលកម្មវិធីខួបកំណើត និងជប់លៀងរហូតដល់៥០តុ និងមានខ្យូសងង្គុយកម្សាន្តផង។ លោកថាក្នុងពិធីសម្ពោធហាង លោកអញ្ជើញតារាសិល្បៈតែមួយចំនួនតូចប៉ុណ្ណោះចូលរួម ដើម្បីកុំអោយរំខានដល់តារាភាគច្រើនដែលរវល់ច្រើន។ លោកក៏សប្បាយចិត្តផងដែរ ដែលតារាមកចូលរួមសុទ្ធតែសប្បាយច្រៀងរាំជួយអោយកម្មវិធីអឹកអធឹក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here