ថ្មីចែសតែម្ដង! កូនកាត់ឡាវ លោក ដាវ៉ាត់ ក្នុងរឿង”ទឹកភ្នែកមួយលានតំណក់”

0

ទោះជាបានចិញ្ចឹមចិត្តចង់ប្រឡូកការងារសិល្បៈតាំងពីវ័យកុមារភាព ក៏តារាសម្ដែងវ័យក្មេង លោក ផែង សុខដា ហៅ ដាវ៉ាត់ ដែលមានឪពុកជាជនជាតិឡាវ និងមានម្ដាយជាជនជាតិកម្ពុជា មិនទទួលបានឱកាសតាមក្ដីស្រម៉ៃឡើយ។ យ៉ាងណាមិញ លោកស្រាប់តែបានប្រឡូកបើកឆាកដំបូងជាមួយនឹងតំណែងក្នុងរឿង”ទឹកភ្នែកមួយលានតំណក់” របស់ផលិតកម្មក្លាស៊ិកតែម្ដង។ យ៉ាងណាមិញមិនមែនមានន័យថា លោកមិនចេះសម្ដែង ឬ គ្មានបទពិសោធន៍នោះទេ ដោយសារតែលោកកន្លងមក ក៏តែងតែស្វែងយល់ពីរបៀបសម្ដែងពីសំណាក់រៀមច្បងៗ។

លោក ដាវ៉ាត់ ថ្លែងបញ្ជាក់ក្នុងពេលសម្ដែងរឿង”ទឹកភ្នែកមួយលានដំណក់” ថា នេះជាភាពយន្តដំបូង និងជាសកម្មភាពសិល្បៈដំបូងបន្ទាប់ពីលោកធ្លាប់តែចិញ្ចឹមចិត្ត ចង់ក្លាយជាអ្នកសិល្បៈ។ លោកថាសប្បាយចិត្ត ដែលលោក ហួរ សុផល ផ្ដល់ឱកាសអោយលោកបានសម្ដែង និងធ្វើអោយលោកបានបោះជំហានក្លាយជាតារាមួយរូបតាមក្ដីស្រម៉ៃ។ លោកត្រូវផលិតករផ្ដល់ឱកាសអោយសម្ដែងជាតួកូនសិស្ស មិត្តភ័ក្ត្រតួឯក ដោយមានចរឹតខិលខូច និងមិនសូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូនោះឡើយ ប៉ុន្តែលោកនៅតែសម្ដែងបានល្អ បើទោះមិនធ្លាប់សម្ដែងពីមុនទាល់តែសោះ។ លោកត្រូវផលិតករ និងតួសម្ដែងដូចគ្នា សរសើរថាសម្ដែងឆាប់ចូលអារម្មណ៍គ្រប់ប្លង់ដែលតម្រូវនោះផង ជាពិសេសក្នុងការសម្ដែងទឹកមុខឌឺដង និងចាក់បណ្ដោយតួឯងប្រុស ដែលជាសិស្សមិនល្អក្នុងសាលា។

លោក ដាវ៉ាត់ និយាយថា ខ្លួនទើបតែផ្អាករកស៊ី និង រស់នៅនៅក្នុងប្រទេសឡាវ ក្រោយពេលលោកឪពុលទទួលមរណភាពប៉ុណ្ណោះ។ គាប់ជួនជាលោកបានស្គាល់លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសុិកផង ទើបមានឱកាសបានសម្ដែងតែម្ដង។ លោកមិនរំពឹងថានឹងមានកេរ្តិ៍បោះសំឡេងក្លាយជាតារាចម្រៀងល្បីល្បាញនោះទេ ប៉ុន្តែលោកនឹងប្រឹងប្រែង ដោយក្រៅពីពុះពារប្រឡូកក្នុងអាជីពសម្ដែង ក៏នឹងប្រឡូកអាជីពចម្រៀងផងដែរ ប្រសិនបើមានឱកាស។

ខាងក្រោមនេះ ជាសកម្មភាពខ្លះ ក្នុងការសម្ដែងរឿង”ទឹកភ្នែកមួយលានតំណក់” ដែលមានលោក ដាវ៉ាត់ ប្រឡូកជាតួសម្ដែងផងដែរ៖

LEAVE A REPLY

Please enter your comment!
Please enter your name here