អ្នករាំដ៍ឆ្នើមស្រីពេជ្រ និយាយអ្វីខ្លះពេលជួបលោកហ្វៃ សំអាង

0

ចាត់ទុកថានេះជាការដឹងពីប្រភពអ្នកផ្តល់ជំនួយពេលនៅលំបាក ដែលបណ្តាលអោយ អ្នករាំធ្លាប់តស៊ូពីដំបូង រំភើបចិត្តពេលបានជួបមនុស្សធ្លាប់ជួយពេលនៅអត់។ អ្នកឆិល ពេជ្រពណ្ណរាយ បានសម្តែងការត្រេកអររំភើបគ្រាដែលជួបលោកហ្វៃ សំអាងនាពិធីមង្គលការលោកប៉ែន ចំរ៉ុង។

នៅលើបណ្តាញសង្គមហ្វេសបុករបស់អ្នកនាងស្រីពេជ្រ បានរៀបរាប់ចេញពីទំហំចិត្តថា «ឃេីញរូបលេាកពូ ខ្ញុំគិតថាបងប្អូនច្បាស់ជាស្គាល់ លេាកពូ ជាមនុស្សដែលមានគុណលេីអ្នកសិល្បះជាច្រេីន បូករួមក្នុងចំណេាមអ្នកសិល្បះជាច្រេីនក៍មានរូបខ្ញុំដែល :pray::pray:លេាកពូជាមនុស្សដំបូងដែលផ្តល់ឳកាសអេាយក្មេងកំព្រា ដូចជាខ្ញុំបានឈរលេីឆាកដ៍ធំនៅស្ថានីយទូរទស្សន៍ប៉ុស្តី លេខ៣ តាំងពី ជាង ២០ឆ្នាំមុន :pray::pray:មហាគុណលេាកពូ ក្មួយមិនដែលភ្លេច សុំជូនពរលេាកពូ សុខភាពល្អ រកទទួលទានមានបាន :pray::pray:ដេាយក្តីគេារព ពីក្មួយ»។

ស្រីពេជ្រ បានអោយដឹងថា ដំបូងខ្ញុំសុីឈ្នួលដេីរលក់អំពៅលក់នំទេតែឃេីញគេរាំក៍ចង់ធ្វេីអ្នករាំ ហេីយក៍សុំគាត់រាំតាំងមិនស្គាល់គាត់ថាគាត់ជាពូហ្វៃសំអាងទេ​នេះជារឿងអស់សំនេីចនឹងរឿងមិនដែលគិតថាខ្ញុំអាចគាត់ព្រមផ្តល់ឱកាសអេាយ ខ្ញុំរំភេីបដែលបានជួបគាត់ម្តងទៀតដេាយសារខ្ញុំត្រឹមតែផុសពីការដឹងគុណដែលគាត់ជាមនុស្សដំបូងផ្តល់អេាសកាសអេាយខ្ញុំឈរដេីរឆាកទាំងសម័យ ទាំងខ្ញុំមិនទាន់ចេះរាំត្រឹមត្រូវ​គុណរបស់គាត់ខ្ញុំក៍មិនអាចធ្វេីជារាំបានត្រឹមជាលក់អំពៅតាមផ្លូវនៅឡើយកាលនោះ។ នាងបន្ថែមថាពេលនោះជំនាន់ប៉ុស្តី៍លេខ៣នៅល្បី ផ្ទះនាងក្បែរនោះ ឧស្សាហ៍ទៅមើលគេច្រៀង ហើយស្រឡាញ់ការរាំ ។ ដោយសារបាត់បង់ឪពុក គ្រួសារចាំធ្លាក់ចុះនាងក៍ដាច់ចិត្ត ទៅសុំសន្តិសុខយាមនៅទីនោះជួប លោកហ្វៃ សំអាង ដើម្បីធ្វើអ្នករាំ។ លុះបំណងបានមកដល់ក៍ជួបគាត់ តែគាត់មិនប្រាប់ គាត់អោយជួបលោកឈុំ អាឈុន ទាំងការណ៍ពិតនាងជួបលោកសំអាងមុន។ នេះជាការអរគុណដែលលោកផ្តល់ឱកាសអោយឈលើសិល្បៈ ផ្នែករាំពីដំបូង។

LEAVE A REPLY

Please enter your comment!
Please enter your name here