ឆឹម សក្កដា ខ្វែងទ្រនំជាមួយគូស្នេហ៍ ខណៈជិតចូលរោងការ

0

វង្ស សុម៉ាលីន

កម្លោះសង្ហារ ឆឹម សក្កដា មួយរយៈចុងក្រោយនេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗគួរឱ្យកត់សំគាល់។ មិនតែប៉ុណ្ណោះថ្មីៗនេះលោកក៏បានរកឃើញទ្រនំមួយជ្រកនៅផលិតកម្មថោន ដើម្បីបន្តដំណើរក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ វត្តមានរបស់លោកនៅថោន ត្រូវបានគេចាត់ទុកថា គឺជាឈានចូលទ្រនំខ្វែងគ្នាជាមួយនឹង ពេជ្រ សោភា ខណៈដឹងរួចមកហើយ ថាតារាថោន និង ហង្សមាស ស្ថិតនៅល់ទួលពីផ្សេងគ្នា ដែលសូម្បីតែទូរទស្សន៍របស់ស្ថាប័នទាំងពីរ ក៏មិនផ្ដល់ឱកាសអោយគ្នាឡើងឆាកទៅវិញទៅមក ដែលហាក់ដូចជាចែកZone គ្នាពង្រីកទីផ្សារសិល្បៈ។

បន្ទាប់ពីហក់លោតក្នុងវិស័យសិល្បៈកន្លងមក ពេលនេះ ឆឹម សក្កដា មិនឱ្យខ្លួនឯងរស់នៅឯកាគ្មានទ្រនំជ្រកនោះទេ ដោយលោកបានសម្រេចចូលជ្រកក្រោមផលិតកម្មថោន ដើម្បីពង្រឹងសម្ថភាពលើវិស័យចម្រៀងដោយលោកមានសម្លេងពិរោះ អំណោយផលពីធម្មជាតិស្រាប់ ។ ទស្សនិកជនបាននឹងរំពឹងទុកថា កេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បី ខណៈទីផ្សារសម្ដែងរបស់លោកក៏កាន់តែស្ទុះឡើងព្រមគ្នាផងនោះ។

ជាការពិតណាស់បន្ទាប់ពីចូលក្នុងផលិតកម្មថោនភ្លែតដោយមិនរង់ចាំយូរ ឆឹម សក្កដា ក៏មានបទចម្រៀងចេញថ្មី ផ្ទាល់ខ្លួនភ្លែត។ បទថ្មីរបស់លោកមានចំណងជើងថា « គុណបងប្រុស » ត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គម TOP MUSIC ដែលជាប្រភេទបទមនោសញ្ចេតនាកំសត់ ពិរោះរណ្ដំ ហើយត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងទទួលបានការគាំទ្រជាច្រើន។

គួររំឮកឡើងវិញថា មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ មិនតែប៉ុណ្ណោះ ឆឹម សក្កដា ក៏ជោគជ័យនឹងរឿងស្នេហាផងដែរ។ លោកបាននឹងកំពុងត្រៀមខ្លួនក្លាយជាអនាគតស្វាមីរបស់អ្នកចម្រៀងស្រីដ៏ល្បី ពេជ្រ សោភា នាពេលឆាប់ៗខាងមុខនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here