សហការី៖ វង្ស សុម៉ាលីន
គឺជាព័ត៌មានដ៏រសើប ដែលក្រោយមានការប្រកាសថា ចង្វាក់រាំវង់ គឺជារបស់លាវ គេហទំព័រមួយប្រចាំប្រទេសឡាវ បែរជាផ្សាយថា ចង្វាក់រាំដ៏មានប្រជាប្រិយមួយនេះ មានប្រភពដើមចេញពីចក្រភពខ្មែរ។
យោងតាមឯកសារបស់គេហទំព័ររបាំប្រពៃណីឡាវជាភាសាអង់គ្លេស ( Laos Traditional Dance) សរសេរកាលពីពេលថ្មីៗ ហើយត្រូវបានអ្នកលេងហ្វេកប៊ុកយកមកចែកចាយ និងមានន័យជាភាសាខ្មែរថា « របាំប្រជាប្រិយ(ចង្វាក់រាំវង់) ទូទៅត្រូវបានចែករំលែកនៅក្នុងចំណោមបណ្ដារប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសឡាវ កម្ពុជា និង ថៃ គឺមានការពេញនិយមសម្រាប់បុរស និងស្ត្រី។ ដើមកំណើតរបស់វាគឺមកពី ចក្រភពខ្មែរជាច្រើនឆ្នាំមកហើយ។ វាជារបាំដែលបុរស និងស្ត្រី រាំយឺតៗ ផ្លាស់គ្នាជារង្វង់ នៅក្នុងរង្វង់មូលមួយរួមបញ្ចូលជាមួយរចនាដៃប្រកបដោយព្រះគុណ…»។
យោងតាមឯកសារ ពាក្យថា”រាំវង់” ថៃហៅថា “ឡាំថន” ឯឡាវហៅថា “ឡាំវង់” ជាភាសារបស់គេ។




