ផលិតករល្បីឈ្មោះ គាំ ចន្ធី រៀបការកូនស្រី១៨០តុ អញ្ជើញសុទ្ធតែសិល្បករ និងឯកឧត្តមឧកញ៉ា

0

កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ លោក គាំ ចន្ធី ដែលត្រូវគេស្គាល់ថាជាប្រធានគ្រប់គ្រងកម្មវិធីប្រចាំទូរទស្សន៍អប្សរា និងជាម្ចាស់ផលិតកម្ម FCI ដែលមានស្នាដៃផលិតរឿង”ព្រះគោព្រះកែវ” និងរឿង”ផ្កាដុះលើថ្ម” ដ៏ល្បីល្បាញ បានរៀបចំពិធីមង្គលការកូនស្រីពៅរហូតដល់១៨០តុ នៅឌឺព្រីមៀសែនសុខ ដោយយកអគារ៣ដាក់បញ្ចូលគ្នាតែម្ដង។ នៅក្នុងពិធីនោះក្រៅពីលម្អដោយដេគ័រផ្កាយ៉ាងប្រណិតតាំងពីច្រកចូលរហូតដល់ឆាកតារាចម្រៀង ក៏មានការចូលរួមសុទ្ធសឹងតែតារាល្បីៗផងដែរ។

សិល្បករសិល្បការិនី ដែលបង្ហាញខ្លួននៅក្នុងពិធីនោះរួមមាន អ្នកនាង ឈិត សុជាតា, លោក សុវណ្ណ មករា, អ្នកនាង ម៉ៅ ស៊ីណាត, អ្នកនាង លី ម៉ារីណា, កញ្ញា វីតវីត, អ្នកនាង ឈួន សុវណ្ណឆៃ, ក្រុមកញ្ញាយ៉េយ៉េ, លោក ប៉ែន ចំរ៉ុង, កញ្ញា វណ្ណា វត្តី, កញ្ញា សុខ ស្រីម៉ុច, កញ្ញា នីតា វរវង្ស, លោក លី សុជន, អ្នកនាង លី ច័ន្ទសីហា, អ្នកនាង ចន ច័ន្ទលក្ខិណា, លោក ហ្វៃ សំអាង, អ្នកនាងក្អយ, អ្នកស្រី សរ កេសារ៉ា, ម្ចាស់ផលិតកម្មចក្រវាទ្ប អ្នកស្រី ថុង ស៊ីវទៀង, លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day, កញ្ញា ថន លក្ខិណា, កញ្ញា កុល ដាវី, លោក សុខ រក្សា, កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន, លោក ញ៉ែម សុគន្ធ និងសិល្បករចាស់ក្មេងយ៉ាងច្រើនកុះករផ្សេងទៀតរាប់មិនអស់។ សម្រាប់វត្តមានឧកញ៉ាឯកឧត្តមវិញ គឺចូលរួមឡើងរាប់ឈ្មោះមិនអស់តែម្ដង ទើបពិធីមង្គលការកូនស្រីរបស់ លោក គាំ ចន្ធី គឺជាពិធីធំមួយក្នុងចំណោមពិធីមង្គលរបស់អ្នកមានឥទ្ធិពលក្នុងសិល្បៈ។

លោក គាំ ចន្ធី និយាយថា នេះជាពិធីកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់ ប្រចាំគ្រួសារទើបលោក និងភរិយា សម្រេចធ្វើធំ ដោយការចំណាយជាក់ស្ដែង គឺអស់ច្រើនម៉ឺន តែលោកសប្បាយចិត្ត។ អ្វីដែលលោកមិននឹកស្មាន គឺបណ្ដាភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើនកុះករ និងមានការយោគយល់ខ្ពស់ នៅពេលលោក និងគ្រួសារទទួលមានការខ្វះចន្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here