ទើបអំពាវជួយល្ខោនចោល Bee Yobo ចេញមុខការពារវប្បធម៌ខ្មែរ

0

ក្នុងមួយរយៈចុងក្រោយ គេកត់សម្គាល់ថា តារាហ្វេសប៊ុក Bee Yobo Bee ប្រើប្រាស់ហ្វេសប៊ុកខុសគ្នាដាច់ឆ្ងាយពីអំឡុងពេលមុនតែម្ដង ដោយសារតែនាងប្ដូរពីការបង្ហោះគាំទ្ររឿងអត់ប្រយោជន៍ មកលើកសរសើរពីវប្បធម៌ទម្រង់បុរាណរបស់ខ្មែរជាជំនួស។ នាងបានប្រកាសចេញមុខការពារវប្បធម៌ខ្មែរ បន្ទាប់ពីមានផេកមួយ ដែលសរសេរជាភាសាថៃ បង្ហោះវាយប្រហារជារឿយៗ ថាវប្បធម៌ខ្មែរ គឺជាការចម្លងពីថៃ និងពីប្រទេសមួយចំនួន។

ទស្សនៈរបស់ កញ្ញា Bee Yobo លើផេកប្រើភាសាថៃនោះ បង្ហាញថា ជាផេកដែលយករូបសិល្បៈរបស់ខ្មែរ ទៅប្រៀបធៀបនឹងវប្បធម៌ថៃ និងវប្បធម៌នៃប្រទេសដទៃ ហើយសរសេរខ្មែរជាប្រទេសកូពី។ នាងថានេះជាការប្រមាថដល់វប្បធម៌របស់ដូនតាខ្មែរ ខណៈដែលក្នុងប្រវត្តិសាស្ត្រ គឺខ្មែរមានដើមកំណើតមុនប្រទេស និងមានវប្បធម៌ធម៌ជាយូរលង់ណាស់មកហើយ។ នាងថានេះជាមូលហេតុបណ្ដាលមកពីថៃ និងប្រទេសមួយចំនួន គេផ្សាយវប្បធម៌របស់គេបានទូលំទូលាយជាងខ្មែរ និងបណ្ដាលមកពីកូនខ្មែរ មិនសូវចែកចាយពីវប្បធម៌របស់ខ្លួន អោយទូលំទូលលាយ។ នាងទទូចអោយអ្នកលេងហ្វេសប៊ុក ចែកចាយទម្រង់សិល្បៈរបដ់ខ្មែរ អោយបានច្រើន ហើយភ្ជាប់ជាមួយអក្សរ ឬ ទង់ជាតិកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ ទៅកាន់ពិភពលោក។ ការលើកឡើងរបស់នាង បានធ្វើអោយម្នាក់ៗស្ងើចសរសើរ ដែលតារាស៊ិចស៊ី និងមាត់ដាចនៅក្នុងសង្គមហ្វេសប៊ុករូបនេះ បានងាកពីការចំណាយពេលដឹងឮរឿងអត់ប្រយោជន៍ ហើយមកចាប់អារម្មណ៍នឹងវប្បធម៌។ ទស្សនៈរបស់នាង ក៏ពញាក់អារម្មណ៍អោយយុវវ័យងាកមកចង់ដឹងឮពីសិល្បៈដ៏កម្សត់មួយនេះរបស់ខ្មែរ គួរអោយសរសើរផង។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិចកញ្ញា Bee Yobo ក៏បានអំពាវនាវអោយជួយល្ខោនខោលផងដែរ ដោយនាងបញ្ជាក់ថស បើខ្មែររួមគ្នាម្នាក់បន្តិចៗ នោះសិល្បៈល្ខោនខោល ក៏អាចផ្សព្វផ្សាយបានទូលាយ ហើយបរទេស ក៏នឹងមិនហ៊ានក្រឡៃថាជារបស់គេ ដែលសម្ដីតបស់នាងក៏មានអ្នកសរសើរមិនតិចផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here