ទិដ្ឋភាពមួយឆាកនេះ របស់ ដេនី ក្វាន់! អ្នកទើសប៉ុណ្ណា ក៏ទ្រាំមិនបាន

0

ក្នុងមួយរយៈចុងក្រោយ តារាសម្ដែង និងជាតារាហ្វេសប៊ុក កញ្ញា ដេនី ក្វាន់ ទទួលរងព្យុះភ្លៀងមិនតិចទេ ពាក់ព័ន្ធនឹងមុខជំនួញ។ អ្នកខ្លះបានជេរប្រទិចនាង ភ្ជាប់នឹងរឿងអាស្រូវរបស់បងស្រីនោះផង។ យ៉ាងណាមិញ យោងតាមរូបភាពដែលនាងបានបង្ហោះប៉ុន្មានសន្លឹកនេះ អមដោយសំណេរបង្ហាញពីទឹកចិត្តក្នុងកិច្ចការសប្បុរសធម៌ សូម្បីតែអ្នកធ្លាប់ជេរ និងរិះគន់នាង ក៏លាន់មាត់សរសើរ។

ដេនី ក្វាន់ បានបង្ហោះនៅលើហ្វេសប៊ុកថា”នាងខ្ញុំបានមកដល់ខេត្តរតនះគីរីហើយ ហើយក៏មកតាមសន្យាដែលនាងខ្ញុំធ្លាប់សន្យា:heart_eyes::heart_eyes::heart_eyes:15/11/2019 នាងខ្ញុំបាននាំយកសំភារះសិក្សាចែកជូនប្អូនៗសិស្សានុសិស្ស នៅ សាលាបឋមសិក្សា ភូមិម៉ាស់ ស្ថិតនៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនះគិរី ដែលជាតំបន់ដាច់ស្រយ៉ាល់ ឆ្ងាយពីខេត្ត ពួកគាត់ជាជនជាតិក្រឹង គួរអោយស្រលាញ់ណាស់:heart_eyes:ខ្ញុំចំណាយពេលជិះឡានរាប់រយគីឡូដើម្បីមកជួបពួកគាត់ពេលនេះបានជួបហើយ គឺមិនធ្វើអោយខ្ញុំមានការនឿយហត់ទេ គឺនាងខ្ញុំសែនសប្បាយចិត្តពេកក្រៃដែលបានឃើញស្នាមញញឹមរបស់ប្អូនៗដែលស្រលាញ់ការសិក្សា:heart_eyes::heart_eyes::heart_eyes:ពាក្យចុងក្រោយដែលខ្ញុំបានផ្តាំទៅពួកគេគឺ ខ្វះលុយក្រមួយគ្រា ខ្វះវិជ្ជាក្រមួយជីវិត អ្វីដែលខ្ញុំចង់ឃេីញគឺប្អូនៗទាំងអស់គ្នាមានចំណេះដឹង:heart::heart::heart:

ងាកទៅមើល Comment វិញគឺមានច្រើននាក់ណាស់ ដែរបញ្ជាក់ថាពួកគេមិនពេញចិត្តនាងកន្លងមកទេ ប៉ុន្តែសម្រាប់ទង្វើចុងក្រោយនេះ គឺជាអ្វីដែលពួកគេពេញចិត្ត។ អ្នកខ្លះបានប្ដូរពីការរិះគន់នាង ជេរនាង ដោយឃ្លាស្អាតហើយ ចិត្តល្អទៀត និងប្រយោគលាន់មាត់ជាច្រើនទៀត។ សកម្មភាពសប្បុរសធម៌ ដែល ដេនី ក្វាន់ ធ្វើនេះ មិនមែនជាលើកដំបូងទេ ប៉ុន្តែជាសកម្មភាពដែលបង្ហាញពីការលះបង់របស់នាងទៅដល់សហគមន៍ដាច់ស្រយាលក្នុងខេត្តមណ្ឌលគីរីនោះ គឺអ្វីដែលសប្បុរសជនភាគច្រើនមិនសុទ្ធតែទៅតស៊ូជួបក្មេងៗដល់កន្លែងបែបនោះ។