អបអរសាទរ ភាពយន្តរឿង”នាឡិកា ដាស់វិញ្ញាណ” ប្រទេស៧កុងត្រាយក

0

យោងតាម សន្និសីទកាសែត កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩ ភាពយន្តខ្នាតធំរឿង”នាឡិកា ដាស់វិញ្ញាណ” ត្រូវបានប្រទេស៧ កុងត្រាយក ខណៈដែលភាពយន្តនេះ ត្រូវបានភ្ញៀវកិត្តិយស សរសើរមិនដាច់ពីមាត់ថា មិនខុសភាពយន្តបរទេស និងស្ទើរមិនជឿថា ជាស្នាដៃផលិតកម្មក្នុងស្រុក LD ដោយសារទាំងសាច់រឿង និងប្លង់បច្ចេកទេស គឺភាពយន្តបរទេស សុំចាញ់។

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តដែលលោកចំណាយពេលផលិតជិត១ឆ្នាំ និងជាភាពយន្តខ្នាតធំលើកដំបូង ដែលលោកហ៊ានចំណាយដល់ជិត៤០ម៉ឺនដុល្លារ ដោយសារតែចង់បានភាពយន្តមួយ ដែលមានរសជាតិភ័យរន្ធត់ កម្សត់ និងអប់រំ ប្រកបស្ដង់ដារកម្រិតអន្តរជាតិ ប្រកួតប្រជែងក្នុងវិស័យភាពយន្ត។ មួយរឿងនេះ មិនត្រឹមតែជាស្នាដៃផលិតរបស់អ្នកឯកទេសក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានការចូលរួមពីផលិតករហ្វីលីពីន និងរួមផ្សំពីបច្ចេកទេសទំនើបផងដែរ ទើបធ្វើអោយភាពយន្ត”នាឡិកា ដាស់វិញ្ញាណ”របស់លោក ទទួលស្គាល់ដោយអ្នកឯកទេសភាពយន្ត។ លោកកាន់តែមោទនភាព ដែលភាពយន្តនេះ ក្រោយការបង្ហាញជូនផលិតករ និងម្ចាស់រោងភាពយន្តនៅក្រៅប្រទេស ទទួលបានកុងត្រា សម្រាប់ដាក់បញ្ចាំង៧ប្រទេសភ្លាមៗ ដោយនឹងដំណើរការចេញបញ្ចាំងចាប់ពីអំឡុងខែធ្នូតទៅ។ ប្រទេសដែលបានកុងត្រា ទទួលបញ្ចងរឿង”នាឡិកា ដាស់វិញ្ញាណ” របស់លោក រួមមាន ថៃ វៀតណាម ឡាវ សិង្ហបុរី ភូមា និង ហ្វីលីពីនជាដើម។ យ៉ាងណាមិញលោកមិនរំពឹងថា នឹងចំណេញពីការដាក់បញ្ចាំងនេះទេ ដោយលោកគ្រាន់តែដឹងថា គឺជាការផ្សព្វផ្សាយភាពយន្តខ្លាំងមួយរបស់ផលិតករក្នុងស្រុក ដើម្បីអោយប្រទេសទាំងនោះដឹងថា ខ្មែរក៏មានសមត្ថភាពផលិតភាពយន្តស្ដង់ដារប៉ុណ្ណោះ។

សន្និសីទបង្ហាញភាពយន្តដែលបានធ្វើឡើងនេះ គេឃើញមានវត្តផលិតករឆ្នើមៗជាច្រើនចូលរួម។ តាមគម្រោងភាពយន្តនេះ នឹងបើកសម្ពោធធំម្ដងទៀតនៅថ្ងៃទី១៩ វិច្ឆិកា ម្ដងទៀត ដើម្បីដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here