ក្នុងចំណោមឈុតទាំងអស់ដែលត្រូវគេឃើញមានការចរឹកក្នុងប្រវត្តិសាស្រ្ត មានតែឈុតអាវបំពង់សម័យលង្វែកប៉ុណ្ណោះ ដែលជាតិសាសន៍ដទៃមិនបានចម្លងយក ហើយជាឈុតដែលត្រូវគេចាត់ទុកថាមានតម្លៃបំផុតនៅក្នុងសង្គមខ្មែរ។
អ្វីដែលគេមិនអាចមិនសរសើរមិនបាននោះ គឺឈុតដែលបានកើតឡើងមិនក្រោមរាប់រយឆ្នាំមួយនេះ គឺតារាដែលបានគ្រងហើយ សុទ្ធតែមើលទៅឃើញស្អាត និងលេចធ្លោរ ។
កញ្ញាប៊េប៊ី ពិធីការិនីMy TV បានបង្អួតសម្រស់នៅក្នុងឈុតអាវបំពង់នេះយ៉ាងស្រស់បំព្រងតែម្ដង ដោយមួយឈុតរបស់នាង ដ្បិតថាអ្នកខ្លះយល់ថាមិនសូវអណ្ដែតដូចគ្នានឹងឈុតមានស្បៃ ដែលអាចមានការភាន់ច្រឡំនឹងទម្រង់សម្លៀកបំពាក់ជាមួយថៃនោះ ប៉ុន្តែអ្នកបានឃើញឈុតអាវបំពង់របស់នាង សុទ្ធតែសរសើរថាស្អាត ហើយមើលទៅជាទម្រង់ខ្មែរគ្មាន២ បើធៀបនឹងសម្លៀកបំពាក់ក្នុងសម័យលង្វែដូចគ្នា តែត្រូវគេចម្លងយកប្រើអស់។
កញ្ញាភីយ៉ា ក៏ស្អាតមិនចាញ់អ្នកគ្រងឈុតសម្លៀកបំពាក់ផ្សេងផងដែរ ជាមួយនឹងឈុតអាបំពង់ ដែលមានពណ៌ស្រស់ឆើតស្រាប់នោះ។ កញ្ញា ត្រូវគេឃើញសប្បាយនឹងដើរសែលហ្វី ស្ទើរមិនបាត់មួយប្លង់នោះទេ បើទោះជាមានអ្នកខ្លះបង្អាប់ថាពេលនាងគ្រងឈុតនេះ មើលទៅរៀងចាស់ និងមិនសូវលេចធ្លោរ។ ជនជាតិតថៃដែលបានឃើញនាង និងតារាផ្សេងទៀត ពេលគ្រងឈុតដែលជនជាតិថៃមិនមានមួយនេះ បានទាំងសរសើរថាមួយឈុតអាវបំពង់របស់នាងមើលទៅលេចធ្លោរខ្លាំងណាស់។
កញ្ញា មាស សម្ផស្ស៖ នៅក្នុងពិធីនោះ កញ្ញាមិនសូវបានចេញថតទេ ដោយសារតែកញ្ញាមិនសូវស្រួលខ្លួន តែប្រឹងមកពីបំពេញការងារ ដើម្បីជួយអោយគ្រួសារតារាកម្ពុជាលេចធ្លោរ។ អ្នកនាងបានធ្វើអោយម្នាក់ៗកោតសសើរនឹងមួយឈុតអាវបំពង់របស់នាងយ៉ាងខ្លាំង ជាពិសេសពេលនាងបង្ហាញខ្លួន និងបញ្ចេញស្នាមញញឹម នៅចំពោះមុខកាមេរ៉ា។
កែវ ពេជ្រកុសុម៉ា៖ តារាជើងថ្មីរូនេះ ក៏ចាត់ទុកថាមានសំណាងផងដែរ បន្ទាប់ពីតារាសម្ដែងកញ្ញាភីយ៉ា បានយល់ព្រមអោយនាងស្លៀកឈុតអាវបំពង់ ដោយសារតែកញ្ញា ភីយ៉ា តែងខ្លួនបែបអាវបំពង់សុខៗក៏ទទូចសុំផ្លាស់សម្លៀកបំពាក់គ្នាទៅវិញទៅមក ដើម្បីអោយមួយកម្មវិធីមើលអ្នកទស្សនាបានឃើញមានភាពលេចធ្លោ។ នាងគឺជាតារាពន្លកថ្មី អ៉ីចឹងហើយទើបម្នាក់ៗសរសើរសំណាង ដែលនាងបានគ្រងឈុតដូចគ្នានឹងតារាល្បីឈ្មោះនៅក្នុងសិល្បៈ ដែលសុទ្ធតែមានសម្រស់មិនធម្មតាផង៕