ឃើញរូបភាពទាំងនេះ អ្នកណាមិនស្ងើចសរសើរ គង់ ចាន់ស្រីមុំ

0

សហការី៖ វង្ស សុម៉ាលីន

មកទល់បច្ចុប្បន្ននេះ គង់ ចាន់ស្រីមុំ និងស្វាមី បានរៀបការនឹងគ្នាប្រមាណជិត៣ឆ្នាំមកហើយ។ គ្រាប់ពូជដ៏តូចមួយគឺកូនស្រី Momo ដ៏ cute គួរឱ្យស្រឡាញ់ បានចូលមកបំពេញឱ្យគ្រួសារតូចមួយនេះមើលទៅគឺពោពេញទៅដោយសុភមង្គល គួរឱ្យកោតសរសើរ។

គូស្វាមីតារាសិល្បៈមួយនេះតែងតែបង្ហាញភាពល្អូកល្អឺនដូចកម្លោះក្រមុំ បើទោះជាមានកូនមួយទៅហើយក្ដី។ មិនតែប៉ុណ្ណោះពួកគេតែងតែបង្ហាញឱ្យឃើញ នូវរូបភាព សុភមង្គលជាច្រើនដែលបង្ហាញអំពីភាពរីករាយ និង សុភមង្គ ខណៈដែលរូបភាពទាំងនោះ ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា តារាសម្ដែងស្រី គង់ ចាន់ស្រីមុំ តែងតែនិយមធ្វើដំណើរកំសាន្តនៅឯបរទេស រហូតស្ទើរតែគ្រប់ប្រទេសទៅហើយ។ រាល់ដំណើរកំសាន្ត មិនថាជិតឬឆ្ងាយ នាងតែងតែវេចស្ពាយកូនស្រីជាទីស្រឡាញ់តាមជាប់ជានិច្ច ហើយតែងតែមានរូបភាពផ្អែមល្ហែមប្លែកៗជាមួយគ្រួសារមិនដាច់។ ជាក់ស្ដែងក្នុងឱកាសបុណ្យអ៉ំទូកនេះដែរ នាង និងស្វាមីរួមទាំងកូនតូច ម៉ូម៉ូ បានហោះហើរទៅដល់ប្រទេសកូរ៉េ ដើម្បីធ្វើដំណើរកំសាន្ត។ ក្នុងនោះផងដែរនាងបានចែកចាយរូបភាពជាច្រើនសន្លឹកបង្ហាញឱ្យឃើញពីភាពរីករាយ និង សុភមង្គលធ្វើឱ្យគ្រប់គ្នាច្រណែន។

គង់ ចាន់ស្រីមុំត្រូវបានគេកត់សម្គាល់ថា ជាតារាស្រីវ័យក្មេងម្នាក់ ដែលមានភាពជោគជ័យក្នុងអាជីពសិល្បៈ។ នាងក៏ជាបុគ្គលឆ្នើមម្នាក់ ក្នុងអាជីពមុខជំនួញ រហូតក្លាយជាសហគ្រិនវ័យក្មេងដែលមានហាង cosmetics ជាច្រើនសាខានៅក្នុងដៃ ដោយមិនរាប់ពីអាជីពសិល្បៈ និងមុខរបរផ្សេងៗទៀតផង។

ចង់ជ្រាបច្បាស់ពីដំណើរកំសាន្តរបស់នាងនិងគ្រួសារ ថាតើមានភាពរីករាយ និង ពោរពេញដោយសុភមង្គលយ៉ាងណា សូមទស្សនារូបភាពខាងក្រោម :

LEAVE A REPLY

Please enter your comment!
Please enter your name here