តារាចម្រៀងខ្មែរនៅអាមេរិក អ៊ុក ស្រីឡា ចេញបទ”ស្រលាញ់អូនប់ុណ្ណា” ប្លែកត្រចៀកម្យ៉ាង

0

ក្រោយទទួលបានជោគជ័យ ក្នុងការចេញបទចម្រៀងជាច្រើននាពេលកន្លងមក ពរលនេះតារាចម្រៀងខ្មែរ រស់នៅសហរដ្ឋអាមេរិក កញ្ញា អ៊ុក ស្រីឡា បានបញ្ចេញមួយបទទៀតហើយ គឺបទ”ស្រលាញ់អូនប៉ុណ្ណា” ដែលស្ទីល និងទឹកដមសំលេងរបស់នាង ស្ដាប់ហើយ ពិតជាប្លែកត្រចៀកម្យ៉ាង។ នេះក៏ជាបទដែលតារាចម្រៀងរូបនេះ បញ្ចេញឡើង ក្រោយពេលអ្នកគាំទ្រនៅកម្ពុជា កាន់តែស្គាល់ច្រើនឡើងនាពេលចុងក្រោយផងដែរ។

តារាចម្រៀង អ៊ុក ស្រីឡា បានសរសេរក្រោយបទ”ស្រលាញ់អូនប៉ុណ្ណា” យ្រូវបានដាក់បង្ហោះថា”សួស្តីអ្នកទាំងអស់គ្នា! Srolanh Oun Punah (ស្រលាញ់អូនពេលណា?) ?:heart:?:kissing_heart:ទីបំផុតត្រូវបានផ្សាយផ្ទាល់លើយូធូបហើយ។ សូម​រីករាយ! កុំភ្លេចជួយ like ផ្តល់យោបល់ចែករំលែកផងណា:kissing_heart::100::notes::dancer:?:movie_camera::clapper::fire:??:heart::kissing_heart::100::notes::dancer:?:movie_camera::clapper::fire:??បទនេះជាចម្រៀងមួយក្នុងចំណោមបទជាច្រើនដែលខ្ញុំចូលចិត្ត ខ្ញុំតែងតែមានក្ដីស្រម៉ៃថា ថ្ងៃណាមួយខ្ញុំនឹងបានបកស្រាយបទនេះ ក្នុងនាមជាតារាចម្រៀងមួយរូប។ ខ្ញុំបានខិតខំយ៉ាងខ្លាំងជាមួយនឹងក្ដីស្រម៉ៃនេះ ទើបខ្ញុំសប្បាយចិត្ត ដែលបានបកស្រាយបទនេះ ដែលពីមុនខ្ញុំធ្លាប់តែស្ដាប់ ដោយក្ដីស្រលាញ់។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានបង្ហាញជូនអ្នកនូវបទចម្រៀងផ្ទាល់ខ្លួនរបស់ខ្ញុំ គឺបទ”ស្រលាញ់អូនប៉ុណ្ណា” ដែលជាបទចម្រៀងល្បី ក្នុងទសវត្សទី៨០ និងដើមទសវត្ស ៩០ ។ ខ្ញុំចង់រក្សាវប្បធម៌របស់យើងឱ្យនៅស្ថិតស្ថេរជារៀងរហូតហើយសង្ឃឹមថាបទនេះ នឹងទទួលបានការគាំទ្រ។ ខ្ញុំក៏ពិតជារំភើបផងដែរ ដែលបានរួមការងារជាមួយ លោក ឃាងដែលជាតារាខ្មែរមកពីរដ្ឋម៉ាសាឈូសេត សម្រាប់បទនេះ។

គួរបញ្ជាក់ផងដែរថា ចម្រៀង Cover”ស្រលាញ់អូនប៉ុណ្ណា” ដែលទើបបង្ហាញខ្លួន គឺជាការដឹកនាំសម្តែងដោយ អ៊ុក ស្រីឡា អ៊ុក ផ្ទាល់ និង លោក អាឡិនហ្សូប៊ែតថេត។ ផលិតដោយ លោក បុទុមផេន ថតដោយ លោក ប៉ូលអ៊ុក និងក្រុមការងារមួយចំនួនទៀត នៅសហរដ្ឋអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here